ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងមរណភាពដ៏ក្រៀមក្រំជូនចំពោះ ឧបាសិកា កូ យ៉ាន ត្រូវជាជីដូនបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ ដំណឹងមរណភាពដ៏ក្រៀមក្រំជូនចំពោះ ឧបាសិកា កូ យ៉ាន ត្រូវជាជីដូនបង្កើតរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ ដំណឹងមរណភាពដ៏ក្រៀមក្រំ ក៏បានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមរបស់ ក្រុមគ្រួសារ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ផេកស្នងការនគរបាលខេត្តកណ្តាល និង facebook ជាច្រើនដែលគោរព ស្រឡាញ់ គ្រួសារមួយនេះ។ 

សូមបញ្ជាក់ថា, ឧបាសិកា កូ យ៉ាន បានទទួលមរណៈភាព នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០០:៤៩នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

 បច្ចុប្បន្ន សពឧបាសិកា កូ យ៉ាន ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមគន្លងប្រពៃណី និងព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានលើកឡើងថា, សេចក្តីដូចបានជម្រាបដូចខាងលើនេះ សូមលោក-លោកស្រី មេត្តាជ្រាប និងអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពតាមការគួរ៕

ដោយ ៖ សិលា


ចែករំលែក៖