ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក ! សម្តេចតេជោ ហ៊ុនសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត !

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវជាតិលេខ៣ ប្រវែង ១៣៤,៨២ គ.ម ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត នឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០២ មីនា ឆ្នាំ២០២២ព្រឹកស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការថ្លែងពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន នៅព្រលប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ។ 

សូមបញ្ជាក់ថា,កម្រងរូបភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យទីតាំងប្រារព្ធកម្មវិធីសម្ពោធដោយផ្ទាល់ក្នុងថ្ងៃនេះ ជាមួយក្រុមការងារ។ 

សូមតាមដានព័ត៌មានលម្អិត តាមរយៈការផ្សាយផ្ទាល់ (LIVE) ចេញពីទីតាំងកម្មវិធី ក្នុងទំព័រហ្វេសប៊ុកផ្លូវការ មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”  នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ស្អែកនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖