ព័ត៌មានទាន់ហេតុការណ៍៖

ល្បែងសុីសង យីហោ (8888និង168ហ្គេមបាញ់ត្រីល្បែងអនឡាញ) កំពុងបើកដំណើរការនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមសេចក្ដីរាយការណ៍បានអោយដឹងថាទី​តាំង​ល្បែង​សុីសងអនឡាញនៅក្រុងបាវិត កំពុងបេីកដំណេីរការយ៉ាងគគ្រឹកគគ្រេង ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានឡើយដែលមានទីតាំងស្ថិតក្នុង ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្ដស្វាយរៀង។

យោងតាម អ្នកចេញចូលលេងល្បែងសុីលងខាងលើបានបង្ហើបប្រាប់ឲ្យដឹងថាទីតាំងខាងលើនេះគឺមានអាជ្ញាប័ណ្ណកាសុីណូ ហើយពួកគាត់ចូលទៅលេងល្បែងសុីសងដោយមិនខ្លាចញញើតអ្វីឡើយអោយតែមានប្រាក់គឺចូលលេងបានហើយ។

ចំណែកអ្នករស់នៅជិតទីតាំង បានបន្ថែមថា ចំពោះទីតាំងខាងលើនេះគាត់មិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេដោយពួកគាត់គ្រាន់តែដឹងថាមួយថ្ងៃៗឃើញមានអ្នកញៀនល្បែងចូលទៅលេងជាហូរហែរ ជួនពេលខ្លះមានក្រុមអ្នកញៀនល្បែងចូលលេងពពាក់ពពួនគ្នាយ៉ាងច្រើនកុះករដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩នោះទេ។

កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ទើបនឹងបំប្លែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះ​ឡេីយ​។

ពាក់ព័ន្ធករណីខាងលើនេះដែរ នគរវត្តមិនអាចទំនាក់ទំនងបាននៅរសៀលថ្ងៃទី៣ខែមីនាឆ្នាំ២០២២ទៅលោក អែម សុវណ្ណារិទ្ធ អធិការនគរបាលក្រុងបាវិតបាននោះទេព្រោះមិនមានលេខទូរស័ព្ទប៉ុន្តែសារព័ត៌មាននគរវត្តនិងស្វាគមន៍រាល់ការបំភ្លឺ។

ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋ​សំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ពិសេស​ លោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង  មេត្តាចុះត្រួតពិនិត្យនឹងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនឹងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ព័ន្ធ ក្រោមឱវ៉ាទ​ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការ​យោគយល់ឡើយ ដើម្បីធានាឲ្យបាន​នូវ​សុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ​៕

ដោយ៖យឹម សុថាន


ចែករំលែក៖