ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ជួបសំណេះសំណាល​ និងចែកជូនរង្វាន់​លេីកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេសA

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​រដ្ឋបាលខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ នៅរសៀលថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ រដ្ឋបាលខេត្ត​ បានរៀបចំពិធីសំណេះសំណាលនិងចែកជូនរង្វាន់ថេបប្លែត (IPAD ) ម្នាក់១គ្រឿងដល់សិស្សប្រឡងជាប់និទ្ទេសA នៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនាសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១  នៅទូទាំងខេត្ត ក្រោមអធិបតីភាពលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លទ្ធផលសិស្សនិទ្ទេសA ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ មាន៩៩នាក់បានកើនឡើង៤ដងបើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមាន ២៥នាក់ ក៏ឆ្លុះបញ្ចាំងនូវគុណភាពអប់រំកាន់តែប្រសើរឡើង ។​ នៅឆ្នាំនេះ ក្មួយៗសិស្សនិទ្ទេសA បានរង្វាន់ត្រឹមIPAD ម្នាក់១គ្រឿង ជាអំណោយរបស់លោកនាយឧត្តមសេនីយ៍ ឧបនាយកររដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនិងលោកជំទាវ។

យោងរបាយការណ៍របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា: លទ្ធផលប្រឡងបាកឌុបសម័យប្រឡងថ្ងៃទី២៧ខែធ្នូឆ្នាំ២០២១ នោខេត្តបន្ទាយមានជ័យឆ្នាំ២០២១  គឺជាប់៦៣%  ក្នុងនោះបាននិទ្ទេសA  ចំនួន៩៩នាក់/ ស្រី៧០នាក់ ។

ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនោះ  មាន៧មណ្ឌល ៕

ដោយ​៖សហការី​


ចែករំលែក៖