ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត២គ្រឿងរ៉ឺម៉ក២គ្រឿងម៉ូតូ៥គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធុនធំមួយគ្រឿងខណៈកំពុងបេីកបរផ្លូវស្ទះហ្វ្រ័ងមិនជាប់ជ្រុលបុកកង់បីឥណ្ឌារុញទៅបុករ៉ឺម៉កដឹកទឹកសុទ្ធបន្តបុករថយន្តCRV​ រុញទៅបុកម៉ូតូ៥គ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងមិនមានមនុស្សរងរបួស។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្សារចោមចៅ​ តាមបណ្តោយផ្លូវចោមចៅ​ ក្នុងភូមិថ្នល់បំបែក​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកFUSO​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ5A. 1276 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតចុះផ្លូវក្រោមដីឆ្ពោះទៅផ្លូវចោមចៅខណៈមកដល់ចំណុចកេីតហេតុដោយស្ថានភាពផ្លូវកំពុងស្ទះស្រាប់តែហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករ៉ឺម៉កកង់បីឥណ្ឌាពីក្រោយរុញទៅបុករ៉ឺម៉កដឹកទឹកសុទ្ធរុញទៅបុករថយន្តCRV មួយគ្រឿងទៀតបន្តរុញទៅបុកម៉ូតូចំនួន៥គ្រឿងបន្ថែមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញបានចុះធ្វេីការវាស់វែងយកសម្ភារទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖