ភ្នំពេញ ៖ មានបុរសម្នាក់បេីករថយន្ត lexus lx 570 មួយគ្រឿងហេីយរេចង្កូតទៅបុកជាមួយនឹងរថយន្ត Range Rover បណ្ដាលឱ្យរងការខូចខាត កាលពីវេលាម៉ោង១៩និង ២០នាទី យប់ថ្ងៃសៅរ៍ ទី ០៥ ខែមីនា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវលេខ១៤៣ កែងនឹងផ្លូវលេខ ៣៩០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus lx 570 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BD-3339ធ្វើដំណើរតាមបណ្តោយផ្លូវ លេខ១៤៣កែងនិងផ្លូវ៣៩០ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្ត range rover ពណ៌សពាក់ស្លាកលេខភ្នំពេញ2AU-7738បើកបរដោយនារីម្នាក់បញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងបណ្ដាលឲ្យរថយន្ត range rover រងការខូចខាតចំហៀងខាងឆ្វេងចំណែករថយន្ត lexus lx570 រងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជាង១ម៉ោង ទើបភាគីទាំងពីរព្រមព្រៀងគ្នា ដោយខាងភាគីរថយន្ត lexus lx570 ព្រមយករថយន្តRange Roverទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿង៕
ដោយ ៖ ភារ៉ា ដង្កោ