ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំដំបូងគេដែលទៅជួបប្រធានាធិបតីរុស្ស៊ីក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ចែករំលែក៖

នាយករដ្ឋមន្ត្រីអុីស្រាអែលបានក្លាយជាប្រមុខដឹកនាំបរទេសដំបូងគេបង្អស់ដែលបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីពូទីន គិតចាប់តាំងពីរុស្ស៊ីបើកការវាយប្រហារអ៊ុយក្រែន មក។

តាមសារព័ត៌មាន AFPបានផ្សាយថា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett បានទៅកាន់ប្រទេសរុស្ស៊ីនៅថ្ងៃទី ៥ខែមីនា ដោយមានគោលដៅចង់ផ្សះផ្សាស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។

ជំនួបពិភាក្សានោះធ្វើឡើងអស់រយៈពេល៣ម៉ោងជាមួយប្រធានាធិបតីពូទីន ។ ក្រោយមកក៏បានបន្តទៅកាន់ទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ដើម្បីជួបពិភាក្សាជាមួយប្រមុខដឹកនាំអាល្លឺម៉ង់លោក Olaf Scholz។
ចាប់តាំងពីសង្គ្រាមផ្ទុះឡើង លោក Bennett មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះពាក្យសម្តី ក៏ដូចជាប្រតិកម្មទៅលើសង្គ្រាមវាយប្រហារដូចប្រទេសលោកខាងលិចមានអាមេរិកជាដើម។ ផ្ទុយទៅវិញ ប្រមុខដឹកនាំអ៊ីស្រាអែលប្រកាសថា ប្រទេសនេះមានទំនាក់ទំនងល្អជាមួយអ៊ុយរុស្ស៊ី។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការណ៍ដែលអុីស្រា
អែលមិនប្រតិកម្មទៅលើសង្គ្រាមវាយប្រហាររបស់រុស្ស៊ីទៅលើប្រទេសអតីតសហភាពសូវៀត ដោយសារតែអុីស្រាអែលក៏បាននិងកំពុងតែធ្វើសង្គ្រាមពង្រឹកទឹកដីផងដែរ ។ ដូច្នេះអុីស្រាអែលនិងមិនហ៊ានចេញមុខប្រឆាំងការធ្វើសង្គ្រាមរបស់ប្រទេសផ្សេងឡើយ៕ ដោយ៖ ធីរីណា

រូបថត៖AFP


ចែករំលែក៖