ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

ចែករំលែក៖

ភ្នំពេញ ៖ អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ៖ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលជាប្រធានបទមួយដ៏មានអត្ថន័យបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់ស្រ្តីក្នុងដំណើរការនៃការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីភាពចាំបាច់បំផុតក្នុងការជំរុញឱ្យមានការបន្តលើកកម្ពស់សិទ្ធិសេរីភាពរបស់ស្ត្រី និងការជួយឱ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើងនៅក្នុងសង្គម។ សមភាពយេនឌ័រ ពិតជាមានសារៈសំខាន់ក្នុងការដំណើរអភិវឌ្ឍនៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ព្រមទាំងការរក្សាសុខសន្តិភាពសង្គមប្រកបដោយចីរភាព។ នេះជាថ្លែងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ។

លោក ហ៊ុនម៉ានី បានលើកឡើងថា, នៅក្នុងបរិបទកម្ពុជា និយាយដោយឡែក តម្លៃស្រ្តី ត្រូវបានលើកកម្ពស់តាំងពីបុរាណ ដែលជាកត្តាប្រវត្តិសាស្រ្តផង និងកត្តាសង្គមផង។ ក្នុងនយោបាយ ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោសែន ការផ្តល់តម្លៃស្ត្រី រឹងរឹតតែសំខាន់ តាមរយៈការផ្តល់តួនាទីជាថ្នាក់ដឹកនាំនៅតាមស្ថាប័ន វិស័យ និងកិច្ចការរាជការជាច្រើនទៀត។ 

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានគូសបញ្ជាក់ថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមលើកដៃគោរពជូនពរដល់លោកយាយ អ្នកម្តាយ មីង បងស្រី ប្អូនស្រី នៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានពើបប្រទះតែសេចក្តីសុខ និងនៅបន្តនៅជាម្លប់នៃកូនចៅ ជាភរិយាឧត្តម និងជាបុត្រធីតាដែលស្របតាមគន្លងធម៌ ៕

ដោយ ៖ សិលា


ចែករំលែក៖