ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុងចុះឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង​ចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន​០១/២០២២ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ដោយបានធ្វើការឃាត់ខ្លួនបញ្ជូនទៅសលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។

ការចុះឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង​១១៖៤០នាទី​ ថ្ងៃទី១០​ ខែមីនា ឆ្នាំ២០២២នៅផ្ទះស្ថិតក្នុងភូមិជ្រី​ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

ការចុះចាប់ខ្លួនជនសង្ស័យខាងលើនេះគឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនចេញដោយលោកឈុន ច័ន្ចសីហា ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តរតនគិរី លើជនសង្ស័យឈ្មោះ​ កែវ​ ភារិទ្ធ​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​  រស់នៅភូមិជ្រី​ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី ដែលជាប់ពាក់ព័ន្ធនឹងករណីជួញដូរនូវសារធាតុញៀនតាំងពីថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២ដែលប្រព្រឹត្តទៅនៅចំណុចដីឡូត៍ក្រោយមន្ទីរបរិស្ថានខេត្តស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង​ ខេត្តរតនគិរី​ចំនួនមួយលើក។ 

ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យបានហើយសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីដើម្បីចាត់ការតាមនីតិវិធី៕

                                   

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖