ក្លិបអង់គ្លេសបានប្រកាសថា អតីតអ្នកចាត់ការក្លិប Everton លោក Gordon Lee បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។
លោក Lee បានដឹកនាំក្រុម Everton ចន្លោះឆ្នាំ១៩៧៧-១៩៨១ ហើយបានជួយក្រុមនេះឈានដល់វគ្គផ្តាច់ព្រ័ត្រ League Cup ឆ្នាំ១៩៧៧ ដោយពួកគេបានចាញ់ក្រុម Aston Villa បន្ទាប់ពីការប្រកួតឡើងវិញចំនួន២លើក។ គាត់ក៏បានដឹកនាំក្លិបទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ចំនួន២ដង និងការបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង៤នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស។
អតីតកីឡាករជម្រើសជាតិស្កុតឡេនលោក Graeme Sharp បានប្រាប់គេហទំព័ររបស់ក្លិប Everton ថា “ខ្ញុំនឹងដឹងគុណជានិច្ចចំពោះ Gordon Lee ដែលបាននាំខ្ញុំមកកាន់ក្លិបបាល់ទាត់ Everton។ គាត់បានបង្ហាញពីជំនឿលើខ្ញុំ ហើយបានផ្តល់ឱ្យខ្ញុំជាលើកដំបូងរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់វ័យក្មេង។ លោក Gordon គឺជាផ្នែកមួយដ៏ធំនៃការអភិវឌ្ឍន៍របស់ខ្ញុំ ហើយខ្ញុំតែងតែរីករាយក្នុងការជួបជាមួយគាត់នៅពេលក្រោយក្នុងជីវិត”។
អតីតប្រធានក្រុម Everton លោក Kevin Ratcliffe បាននិយាយថា “គាត់នៅមុនពេលវេលារបស់គាត់ជាមួយនឹងវិធីសាស្រ្តនៃការបង្វឹករបស់គាត់ ហើយជាមួយនឹងសំណាងបន្ថែមទៀតនឹងនាំមកនូវកិត្តិយសដល់ក្លិប”។
លោក Lee បានលេងជាខ្សែការពារសម្រាប់ Aston Villa ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ League Cup ឆ្នាំ១៩៦១ និងនៅក្រុមShrewsbury មុនពេលផ្លាស់ទៅគ្រប់គ្រងជាមួយក្លិប Port Vale ក្នុងឆ្នាំ១៩៦៨។ លោកក៏ធ្លាប់បានដឹកនាំក្លិប Newcastle United និង Blackburn Rovers ហើយបានចំណាយពេលមួយរដូវកាលក្នុងការដឹកនាំក្រុម Leicester City ជាអ្នកចាត់ការបណ្តោះអាសន្នផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)