ប្រធានាធិបតីបារាំងលោក ម៉ាក្រុង បានប្រឆាំងនឹងគោលបំណងចង់ចូលជាសមាជិកអឺរ៉ុបរបស់ប្រទេសអ៊ុយក្រែន ក្នុងពេលដែលកំពុងតែមានវិវាទ ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១០ ខែមីនាបានប្រកាសថា ការ ត្រួតពិនិត្យចូលជាសមាជិកអឺរ៉ុបរបស់អ៊ុយក្រែននាពេលនេះមិនសមស្របឡើយ ដោយអ៊ុយក្រែនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាម។
ប្រធានាធិបតីម៉ាក្រុងបញ្ជាក់ថា «យើងអាចរៀបចំបែបបទឱ្យចូលជាសមាជិកដល់ប្រទេសដែលកំពុងតែផ្ទុះសង្គ្រាមឬ? ចំពោះខ្ញុំមិនគិតដូច្នេះឡើយ»។
ប្រធានាធិបតីម៉ាក្រុង បានបញ្ជាក់ថា អឺរ៉ុបបានសាមគ្គីជាមួយប្រទេសអ៊ុយក្រែន និងពលរដ្ឋអ៊ុយក្រែន ប៉ុន្តែយើងចាំបាច់ត្រូវតែប្រុងប្រយ័ត្នបំផុត។
ការលើកឡើងខាងលើកើតឡើងក្រោយពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់លិខិតសុំចូលជាសមាជិកសហគមន៍អឺរ៉ុប។ សំណើនោះទទួលបានការគាំទ្រពីបណ្តាប្រទេសមួយចំនួន ក្នុងនោះមានប៊ុលហ្គារី សាធារណរដ្ឋឆេក អេស្តូនៀ ប៉ូឡូញ ស្លូវ៉ាគី…។
ប៉ុន្តែមានប្រទេសជាច្រើនក៏បានប្រឆាំងការចូលជាសមាជិកអឺរ៉ុបក្នុងពេលកំពុងមានសង្គ្រាម ហើយប្រទេសដែលប្រឆាំងនោះមាន បារាំង អាល្លឺម៉ង់ និងហុល្លង់ជាដើម…។ កន្លងមកមន្ត្រីអាល្លឺម៉ង់បានប្រកាសថា ការចូលជាសមាជិកគឺត្រូវចំណាយពេលយ៉ាងយូរទើបអាចចូលបាន មិនអាចចូលភ្លាមៗនោះឡើយ៕ ដោយ៖ធីរីណា
រូបថត៖Reuters