ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបពីស្រ្តីគ្នា២នាក់បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ជិះម៉ូតូឌុបគ្នាបានធ្វេីសកម្មភាពឆក់កាបូបពីស្ត្រី២នាក់បានសម្រេច​រួចគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែខ្សែកាបូប កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវសហព័ន្ធរុស្សុី មុខព្រលានយន្តហោះពោធិ៍ចិនតុង ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ គ្នា២នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1X-4482 ជិះឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ពីកើតទៅលិច ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង តាមពីក្រោយធ្វើសកម្មភាពឆក់ទាញយកកាបូបស្ពាយ បានសម្រេចបណ្តាលឲ្យជនរងគ្រោះ ដួលរងរបួស បន្សល់ទុកតែខ្សែកាបូប ចំណែកជនសង្ស័យគេចខ្លួនបាត់។ 

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ក្រុមឆក់ តែងធ្វើសកម្មភាពរាល់ថ្ងៃ បង្កអសន្តិសុខក្នុងមូលដ្ឋានយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖