ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយបក្សី ប្រភេទ A/H9 (Influenza A/H9)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជំងឺផ្តាសាយបក្សី  ប្រភេទ A/H9 (Influenza A/H9) ខណៈមេរោគនេះបានកើតទៅលើទារិកាអាយុ  ១ឆ្នាំ  ១ខែ ដោយមានរោគសញ្ញាគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម។ 

ក្រសួងសុខាភិបាលបានកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតចំពោះជំងឺផ្តាសាយបក្សី  ប្រភេទ A/H9 (Influenza A/H9) ក្រោយរកឃើញជំងឺនេះកើតទៅលើទារិកាម្នាក់នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលកម្ពុជា។

សូមបញ្ជាក់ថា, លោកស្រីវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ នឹងបើកយុទ្ធនាការថ្នាក់ជាតិម្តងទៀត ដើម្បីចុះអប់រំបងប្អូនប្រជាពលរដ្ឋអំពីករណីមេរោគកូវីដ-១៩ នៅខេត្តកំពង់ស្ពឺ។

សូមរម្លឹកថា, រហូតដល់ ថ្ងៃទី ១៣ ខែមីនា​​ ឆ្នាំ២០២២​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ១២៥នាក់​ (ឆ្លងសហគមន៌៍:​ ​​១២៤ នាំចូល:​ ១ នាក់) និងមានជាសះស្បេីយ​ ៣៤៥ នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣៤០៦៨​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ ១២៨៩៦៨ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០៤៧នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2897361  ស្មេីនឹង​ 171441 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៥៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,០៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៤១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១២០,៦៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់​ក្រោម ០៥ឆ្នាំ មាន ៤២,៦៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៩២,១៧% ៕

ដោយ ៖ សិលា


ចែករំលែក៖