ព័ត៌មានទាន់ហេតុការណ៍៖

យោធភូមិភាគទី៥ប្រជុំបូកសរុបការងារយោធាសន្តិសុខសប្តាហ៍ទី២ ខែមីនា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃចន្ទ ១២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារយោធាសន្តិសុខ សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដែលមានការអញ្ជើញចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយ នាយរងការិយាល័យចំណុះទាំង១៩ នាយកសាលាពលទាហានទី៥ នាយករងមន្ទីរពេទ្យយោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង មេបញ្ជាការវរសេនាតូច និងមេបញ្ជាការកងអនុសេនាធំចំណុះយោធភូមិភាគទី៥។

លោកមេបញ្ជាការរងនាយសេនាធិការមានប្រសាសន៍បូកសរុបវាយតម្លៃ និងកោតសរសើរដល់ការខិតខំរបស់អង្គភាពចំណុះ ដែលសម្រេចបានការងារជាច្រើនក្នុងសប្តាហ៍កន្លងមកនេះ ជាពិសេសកោតសរសើរចំពោះអង្គភាពដែលបានចុះជួយប្រជាពលរដ្ឋដែលជួបគ្រោះធម្មជាតិខ្យល់កន្រ្តាក់កន្លងមក និងអង្គភាពដែលបានចុះជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តភារកិច្ចដើម្បីទទួលបានលទ្ធផលល្អ ជំរុញការងារហ្វឹកហ្វឺនប្រចាំសប្តាហ៍តាមបណ្តាកងឯកភាព និងបន្តប្រុងប្រយ័ត្នចំពោះជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ដោយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ជាប់ខ្ជួន៕

ដោយ៖ សូរិយា


ចែករំលែក៖