ព័ត៌មានទាន់ហេតុការណ៍៖

រ៉ឺម៉កដឹកហ្គាសជ្រុលទៅបុករថយន្តឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ​៖​ រថយន្តម៉ាកព្រូសមួយគ្រឿងកំពុងបេីកបរឆ្លងផ្លូវត្រូវរ៉ឺម៉កដឹកធុងហ្គាសជ្រុលទៅបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ ។ 

   ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០២២​ នៅចំណុចភ្លើងស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​  តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AR-2155  ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្លងផ្លូវមកខាងឆ្វេងដៃបំណងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ប៉ុន្តែភ្លាមនោះស្រាប់តែមានរ៉ឺម៉កដឹកធុងហ្គាសធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។ 

   ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុធ្វើការគូសវាសយករថយន្តនិងរុឺម៉កម៉ូតូទៅអែបខាងសិនរង់ចាំឱ្យភាគីទាំងសងខាងសម្រួលគ្នា៕

ដោយ៖សុខា សែនជ័យ


ចែករំលែក៖