ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសវ័យក្មេងបំផុតនៅតំបន់អាស៊ាន និងអាស៊ីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

ចែករំលែក៖

នៅថ្ងៃទី១៩ខែមីនា ប្រទេសក្មេងបំផុតនៅតំបន់អាស៊ីបានចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាលើកទី៥របស់ខ្លួន ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ។ ការបោះឆ្នោតក្នុងពេលពលរដ្ឋបារម្ភពីវិវាទនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងប្រទេសនេះ។
បេក្ខភាពដែលលេចធ្លោសម្រាប់ការបោះឆ្នោតប្រធានាធិបតីទីម័រ រួមមានប្រធានាធិបតីកំពុងតែកាន់អំណាច គឺលោក Francisco “Lu Olo” Guterres បេក្ខភាព Jose Ramos-Horta និងអតីតមេបញ្ជាការកងកម្លាំងការពារជាតិ លោក Lere Anan Timur ធ្លាប់ទទួលបានពាន់រង្វាន់ណូបែល ។
នៅក្នុងទីតាំងបោះឆ្នោតក្នុងរដ្ឋធានី ដឺលី ពលរដ្ឋទីម័របានពាក់ម៉ាស់គ្រប់គ្នាហើយឈរតម្រង់ជួរនៅមុខការិយាល័យបោះឆ្នោត ។ អ្នកបោះឆ្នោតម្នាក់ឈ្មោះ Jorge Mendonca Soares អាយុ៤២ឆ្នាំបាននិយាយថា «យើងត្រូវការជ្រើសរើសអ្នកជំនាន់ថ្មីសម្រាប់កសាងប្រទេសជាតិ»។
ការបោះឆ្នោតនឹងបញ្ចប់ទៅនៅវេលាម៉ោង៣ ហើយលទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងប្រកាសនៅយប់ថ្ងៃទី១៩ ខែមីនានេះ។ ប្រសិនបើមិនមានបេក្ខភាពណាមួយទទួលបានជ័យជម្នះនោះ ប្រទេសកោះមួយនេះនឹងរៀបចំបោះឆ្នោតលើកទីពីរនៅថ្ងៃទី ១៩ខែមេសា ដោយមានតែបេក្ខភាព ២រូបប៉ុណ្ណោះដែលមានសំឡេងគាំទ្រខ្ពស់ជាងគេ៕ ដោយ៖ ធីរីណា

រូបថត៖baophapluat.vn


ចែករំលែក៖