ពិធីដង្ហែក្បួនកូដកម្មកើតឡើងនៅ១២ទីក្រុងក្នុងប្រទេសបារាំង ដោយមានការចូលរួមពីពលរដ្ឋរាប់ពាន់នាក់ដើម្បីប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងអំពើហិង្សាពីសំណាក់កម្លាំងប៉ូលិសទៅលើពលរដ្ឋ។
នៅថ្ងៃទី១៩ ខែមីនា នៅទីក្រុងប៉ារីស ក្រុមបាតុករបានលើកស្លាកបដាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ។ បាតុករមួយរូបបានលើកឡើងពីសមាជិកនៅក្នុងគ្រួសារស្លាប់ដោយសារតែអំពើហិង្សាពីកម្លាំងប៉ូលិស ។
ក្រៅពីរដ្ឋធានីប៉ារីស នៅមានទីក្រុងចំនួន១១ផ្សេងទៀត ក៏មានការដង្ហែក្បួនបាតុកម្មផងដែរ ក្នុងនោះមានទីក្រុង Bordeauxនិងលីយ៉ុង ជាដើម។
នេះជាព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅថ្ងៃទី២១ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់វិញ្ញាណក្ខន្ធជនរងគ្រោះ៦៩នាក់ស្លាប់ដោយប៉ូលិសអាហ្វ្រិកខាងត្បូង បាញ់ប្រហារទៅលើក្រុមបាតុករសន្តិភាពនៅឆ្នាំ១៩៦០ ៕ ដោយ៖ ធីរីណា
រូបថត៖AFP