ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​ វាយបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់ក្នុង​គ្រួសារ​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ហើយ​

ចែករំលែក៖

ខេត្តឧ​ត្ត​រ​មាន​ជ័​យ៖​ ចៅក្រម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ នៅថ្ងៃអាទិត្យ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ បានសម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​យុវជន​ម្នាក់​ដែល​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ វាយបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​គំរាម​សម្លាប់ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​។ 

​យោង​តាម​របាយការណ៍​របស់​នគរបាល​ក្រុង​សំរោង បានឱ្យដឹងថា​ ជន​ត្រូវ​ចោទ ឈ្មោះ អ៊ិន ប្រា​ដេ​ត ហៅ​អ៊ី​ត ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។ 

ប្រភពដដែលបន្តថា​ ជនជាប់ចោទ​ខាងលេីនេះ​ បានប្រើ​អំពើហិង្សា​ និងវាយបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ ព្រមទាំងបាន​គំរាម​សម្លាប់មនុស្សក្នុងគ្រួសារ ក៏ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២២ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បានបញ្ជូនទៅទៅអយ្យការអមសាលាដំបូងខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ 

ក្រោយ​តុលាការ​សាកសួរ​បញ្ចប់​ ហើយ​ក៏បានសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ចោទប្រកាន់​ពីបទ ៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នឹង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា (​អំពើហិង្សា​ក្នុង​គ្រួសារ​)​៕​

ដោយ​៖សហការី​


ចែករំលែក៖