អន្តរជាតិ៖ មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីមានការប៉ះទង្គិចគ្នានៅលើឆាករវាងលោក Will Smith នឹងលោក Chris Rock ក្នុងកម្មវិធី Oscars កាលពីថ្ងៃអាទិត្យមុននេះ។ វាគឺជាពេលវេលាដ៏ធំបំផុតក្នុងពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំលើកទី៩៤ ហើយវាបានទាក់ទាញប្រតិកម្មយ៉ាងខ្លាំងពីទស្សនិកជនដែលមានការស្រឡាំងកាំងនៅក្នុងរោងមហោស្រព Dolby ដើម្បីចាក់ផ្សាយពីទស្សនិកជនទៅកាន់តារាល្បីៗ រួមទាំងអ្នកកំប្លែងផងដែរ ។ ករណីនេះបានក្លាយទៅជាប្រធានបទវែកញែកគ្នាពេញបណ្តាញសង្គម។
គេចាប់អារម្មណ៍ថា លោក Smith បានឡើងលើឆាកបន្ទាប់ពីលោក Rock បាននិយាយលេងសើចអំពីប្រពន្ធរបស់ គាត់ គឺអ្នកស្រី Jada Pinkett Smith ពេលគាត់ហៅនាងថា “G.I. Jane”។ នៅពេលភ្លាមៗនោះអ្នកស្រី Pinkett Smith ដែលត្រូវជាភរិយា លោក Will Smith បានបង្ហាញអារម្មណ៍ខ្មាសផងឈឺចាប់ផង នៅពេលដែលត្រូវគេយកជំងឺរបស់ខ្លួនមកធ្វើជារឿងកំប្លែងបែបនេះ ។ គេចាំបានថាតារាស្រីរូបនេះក៏បានបើកចំហអំពីការតស៊ូរបស់នាងជាមួយនឹងជំងឺ alopecia ឬក៏ជំងឺជ្រុះសក់ដែលនាងត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានកាលពីប៉ុន្មានឆ្នាំមុន។ បន្ទាប់ពីត្រូវមួយដៃចំកណ្តាលមុខ លោក Chris Rock’s នៅតែព្យាយាមនិយាយកែឡើងវិញដើម្បីកែប្រែស្ថានការណ៍ ប៉ុន្តែលោក Will Smith បានស្រែកពីកន្លែងដែលលោកអង្គុយទៅកន្លែងលោក Chris Rock ថា ដកពាក្យឈ្មោះប្រពន្ឋរបស់ខ្ញុំចេញពីមាត់ឆ្កែរបស់អ្នកភ្លាម ។ ចំពោះរឿងរ៉ាវនេះគឺកំពុងតែមានការវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គម ខណៈពេលដែលអ្នកខ្លះគាំទ្រលោក Will Smith អ្នកខ្លះទៀតបានសម្តែងការមើលងាយដល់ពួកគេទៅវិញ ។ ផលិតករកម្មវិធី Oscars Will Packer បានបង្ហោះនៅលើ Twitter បន្ទាប់ពីការផ្សាយដើម្បីប្រតិកម្មទៅនឹងកម្មវិធីប្រគល់រង្វាន់ដែលមិនអាចបំភ្លេចបាន ចំពោះហេតុការណ៍ដ៏នឹកស្មានមិនដល់បែបនេះ ។ កុំថាឡើយប្រជាលពលរដ្ឋនិងអ្នកលេងបណ្តាញសង្កមមានប្រតិកម្ម សូម្បីតែតារាដូចគ្នាក៏ប្រតិកម្មនឹងរឿងនេះផងដែរ។ Kathy Griffin បានសរសេរ ជាប្រតិកម្មចំពោះពេលនេះថា”ខ្ញុំសូមប្រាប់អ្នកពីរឿងមួយថា វាជាការអនុវត្តដ៏អាក្រក់ណាស់ក្នុងការឡើងលើឆាកហើយវាយដំលើតារាកំប្លែង។ ឥឡូវនេះយើង ទាំងអស់គ្នាត្រូវព្រួយបារម្ភអំពីអ្នកណាចង់ក្លាយជា Will Smith បន្ទាប់ទៀត នៅក្នុងក្លិបកំប្លែងនិង រោងភាពយន្ត។
” នាង Prentice Penny (aka Charcuterie Papi) បាននិយាយថា សុំកុំយកជំងឺប្រពន្ឋគេមកលេងសើចបែបនេះ អាចប៉ះពាល់ផ្លូវអារម្មណ៍គេ ។
គួររំលឹកផងដែរថា លោក Will Smithមានឈ្មោះដើមថា Willard Carroll Smith II[1] (កើតថ្ងៃទី 25 ខែកញ្ញា ឆ្នាំ 1968) ដែលត្រូវបានគេស្គាល់ផងដែរដោយឈ្មោះក្នុងសិល្បៈរបស់គាត់ថា The Fresh Prince គឺជាតារាសម្តែងជនជាតិអាមេរិក អ្នករ៉េប និងជាផលិតករភាពយន្ត។ Will Smith គឺជាអ្នកទទួលបានពានរង្វាន់ជាច្រើន រួមទាំងពានរង្វាន់ Academy Award ពានរង្វាន់ British Academy Film Award ពានរង្វាន់ Screen Actors Guild Award ពានរង្វាន់ Golden Globe Award ពានរង្វាន់ Critics’ Choice Movie Award និងពានរង្វាន់ Grammy ចំនួនបួនបន្ថែមពីលើការតែងតាំងសម្រាប់ Primetime រួមនឹង ពានរង្វាន់ Emmy ។ ភាពយន្តរបស់គាត់រកចំណូលបានជាង ៩,៣ ពាន់លានដុល្លារនៅលើតារាងចំណូល Box Office ពិភពលោក[5] ហើយគាត់ទទួលបានកំណត់ត្រា Box Office របស់សហរដ្ឋអាមេរិក និងអន្តរជាតិជាច្រើនផងដែរ។ ចំណែកលោក Chris Rock មានឈ្មោះដើមថា Christopher Julius Rock គឺជាតារាកំប្លែង តារាសម្តែង អ្នកនិពន្ធ ផលិតករ និងជាអ្នកដឹកនាំរឿងជនជាតិអាមេរិក។ បន្ទាប់ពីធ្វើការជាតារាកំប្លែង លោកបានលេចមុខក្នុងតួនាទីជាខ្សែភាពយន្ដជាច្រើន លោក Chris Rock ទទួលបានភាពល្បីល្បាញក្នុងនាមជាតួសម្តែងក្នុងកម្មវិធី Saturday Night Live នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ ។
គួរបញ្ជាក់ផងដែរថា ចំពោះហេតុការណ៍នេះ ក៏មានបង្កប់នូវអន្ថន័យអប់រំផងដែរដែលទស្សនិកធ្លាប់ទទួលជ្រាបរូចមកហើយថា មនុស្សខ្មៅ មនុស្សទាប មនុស្សមុខអាក្រក់ មនុស្សធាត់ មនុស្សស្គម តែងតែជាប្រធានបទសម្រាប់មនុស្សទូទៅយកមកនិយាយដើម្បីធ្វើជារឿងកំប្លែងឱ្យសើចសប្បាយ ចុះសួរថា អារម្មណ៍គេដែលជាសាមីខ្លួនវិញតែងមានអារម្មណ៍ឈឺប៉ុនណានៅពេលគេគ្រប់គ្នាសើចចំអកមើលចំណុចខ្សោយរបស់យើង ? ហើយចំណែកអារម្មណ៍លោកស្រី Pinkett Smith តើគាត់ឈឺចាប់ប៉ុនណា នៅពេលដែលគេលើករឿងជំងឺរបស់គាត់មកនិយាយកំប្លែងសើចសប្បាយបែបនេះ សូមទស្សនិកជនជួយឆ្លើយផង ៕
ដោយ ៖ វឌ្ឍនា