ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​ អំពាវនាវ​ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ

ចែករំលែក៖

ភ្នំពេញ​៖​ បងប្អូនប្រជាពលរដ្ឋអាចចូលរួមរាយការណ៍ករណីឃើញមានបង្គោលសញ្ញាបាក់បែក ឬដួលរលំ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ ខែមីនា​ ២០២២។ 

បង្គោលសញ្ញាក្នុងរូបភាពខាងក្រោមត្រូវបានរាយការណ៍តាមរយៈកម្មវិធីទាំផ្លូវ (ROAD CARE Mobile App) ស្ថិតនៅទីតាំង ភូមិភ្នំតាឧស ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងត្រូវបានជួសជុលរួចរាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ 

ជាមួយគ្នានេះ​ ក្រសួងសាធារណការ និងដឹកជញ្ជូន​ បានស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍លើបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ផ្លាកសញ្ញា ឬបង្គោលសញ្ញាមានការបាក់បែក ដោយរាយការណ៍តាមរយៈកម្មវិធីថែទាំផ្លូវ ( ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញ ឬមន្ត្រីពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងចាត់វិធានការដោះស្រាយទាន់ពេលវេលា៕

ដោយ​៖សហការី​


ចែករំលែក៖