ព័ត៌មានទាន់ហេតុការណ៍៖

អ្វីដែលអ្នកត្រូវដឹងអំពីការចាប់ឆ្នោតថ្ងៃសុក្រនេះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា

ចែករំលែក៖

ការចាប់ឆ្នោតសម្រាប់ក្រុមដែលត្រូវប៉ះគ្នាក្នុងពូលនីមួយៗនឹងត្រូវបានបង្ហាញក្នុងកម្មវិធីចាប់ឆ្នោតនៅថ្ងៃសុក្រនេះហើយ បន្ទាប់ពីក្រុមប្រទេសទាំងអស់បានប្រកួតជម្រុះក្នុងទ្វីបរៀងៗខ្លួនរួចមក។ ប្រទេសមួយក្នុងចំនោមប្រទេសវែល, ស្កុតឡេន ឬ អ៊ុយក្រែនក៏នឹងស្ថិតនៅក្នុងប្រទេសប្រទេសក្នុងខែវិច្ឆិកា និងខែធ្នូនេះផងដែរ ប៉ុន្តែនឹងមិនដឹងរហូតដល់ការប្រកួតនៅអឺរ៉ុបដែលនៅសល់ក្នុងខែមិថុនា។

ក្រុមចំនួន២៩ប្រទេសក្នុងចំណោមក្រុមបាល់ទាត់ពិភពលោកទាំង៣២ត្រូវបានគេស្គាល់ ហើយការប្រកួតវគ្គ Play-off អន្តរទ្វីបចំនួនក៏ត្រូវបានកំណត់សម្រាប់ខែមិថុនាផងដែរ។

ការចាប់ឆ្នោតសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានរៀបចំការចាប់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទទីក្រុងដូហា ហើយវានឹងផ្សាយផ្ទាល់នៅលើទូរទស្សន៍ និងប្រព័ន្ធអនឡាញផងដែរ

អតីតប្រធានក្រុមអង់គ្លេស Alan Shearer, អតីតខ្សែប្រយុទ្ធនីហ្សេរីយ៉ា Efan Ekoku និងអតីតខ្សែប្រយុទ្ធស្កុតឡេន James McFadden រួមទាំងអ្នកកាសែត Julien Laurens និង Tim Vickery នឹងស្ថិតក្នុងចំណោមភ្ញៀវដែលត្រូវធ្វើអត្ថាធិប្បាយអំពីការចាប់ឆ្នោតនេះ

វាក៏នឹងមានការគ្របដណ្តប់យ៉ាងទូលំទូលាយនៃការផ្សាយ និងប្រតិកម្មចំពោះកម្មវិធីនេះនៅលើសារព័ត៌មាន BBC ជាមួយនឹងអ្នកឆ្លើយឆ្លងព័ត៌មានបាល់ទាត់លោក John Murray ផ្តល់ការអត្ថាធិប្បាយផ្ទាល់ពីពិធីចាប់ឆ្នោតនេះផងដែរ។

FIFA World Cup ឆ្នាំនេះនឹងប្រព្រឹត្ត​ទៅ​នៅ​ចន្លោះ​ថ្ងៃ​ទី១ វិច្ឆិកា ដល់ថ្ងៃទី១៨ ធ្នូ នៅ​ប្រទេស​កាតា។នេះគឺជាអ្វីដែលយើងត្រូវដឹងអំពីការចាប់ឆ្នោតដែលនឹងធ្វើឡើងនៅចំពោះមុខភ្ញៀវប្រហែល,០០០នាក់។

Pot 1 (ក្រុមនាំមុខគេ) កាតា, ប្រេស៊ីល, បែលហ្ស៊ិក, បារាំង, អាហ្សង់ទីន, អង់គ្លេស, អេស្ប៉ាញ, ព័រទុយហ្គាល់

Pot 2 មានប្រទេស៖ ម៉ិចស៊ីកូ, ហុល្លង់, ដាណឺម៉ាក, អាល្លឺម៉ង់, អ៊ុយរ៉ាហ្គាយ, ស្វ៊ីស, អាមេរិក, ក្រូអាត

Pot 3 មានប្រទេស៖ សេណេហ្គាល់, អុីរ៉ង់, ជប៉ុន, ម៉ារ៉ុក, ស៊ែប៊ី, ប៉ូឡូញ, កូរ៉េខាងត្បូង, ទុយនេស៊ី។

Pot 4 មានប្រទេស៖ កាមេរូន, កាណាដា, អេក្វាឌ័រ, អារ៉ាប៊ីសាអ៊ូឌីត, ហ្គាណា, វែល/ស្កុតឡេម/អ៊ុយក្រែន, កូស្តារីកា/ណូវែលហ្សេឡង់, អារ៉ាប់រួម/អូស្ត្រាលី/ប៉េរូ

ការប្រកួតបាល់ទាត់ពិភពលោកនេះមានទម្រង់ដូចគ្នានឹងការប្រកួតប៉ុន្មានលើកកន្លងមកដែរ ដោយក្រុមត្រូវបានចាប់ជាក្រុមចំនួន៨ក្នុង Port នីមួយៗត្រូវប្រកួតជាមួយក្រុមដែលនៅ Port ផ្សេងទៀត

ក្រុមត្រូវបានជ្រើសរើសដោយផ្អែកលើចំណាត់ថ្នាក់ពិភពលោករបស់ FIFA ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា។ ម្ចាស់ផ្ទះកាតានឹងទទួលបានតំណែង A1 ពី Pot 1 ហើយក្រុមដែលមានចំណាត់ថ្នាក់កំពូលទាំងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់គឺជាក្រុមកំពូលផ្សេងទៀត។

ក្រុមឈ្នះក្នុងវគ្គ Play-off ទាំងមិនទាន់សម្រេចចិត្ត (វែលប៉ះស្កុតឡេន/អ៊ុយក្រែន, កូស្តារីកាប៉ះណូវែលហ្សេឡង់, អារ៉ាប់រួម/អូស្ត្រាលីប៉ះប៉េរូ) នឹងស្ថិតក្នុងក្រុមបាតតារាង។

ការចាប់ឆ្នោតនឹងចាប់ផ្តើមជាមួយនឹងក្រុមនៅក្នុងតារាងកំពូល ហើយធ្វើការចុះក្រោម ដោយបញ្ចប់ដោយក្រុមបាតតារាង។ បន្ទាប់​ពី​ក្រុម​មួយ​ត្រូវ​បាន​ចាប់​ចេញ ក្រុមបន្ទាប់ទី​ពីរ​នឹង​ត្រូវ​បាន​ចាប់​ដើម្បី​សម្រេច​ថា​ក្រុម​ណា​ដែល​ពួក​គេ​ស្ថិត​ក្នុង​ក្រុមនោះ

ក្រុមមកពីទ្វីបតែមួយនឹងនៅដាច់ពីគ្នា លើកលែងតែប្រទេសអឺរ៉ុប ដែលចំនួនអតិបរមាអាចមាននៅក្នុងក្រុមណាមួយ។

មិនដូចការប្រកួត World Cup ពីមុនទេ កាលវិភាគនៃការប្រកួតនឹងត្រូវបានសម្រេចនៅពេលក្រោយ ហើយនឹងមិនកើតឡើងដោយស្វ័យប្រវត្តិទេ អាស្រ័យលើរបៀបដែលក្រុមត្រូវបានដកចេញ។

ដោយឡែកម្ចាស់ជើងឯកអឺរ៉ុប អុីតាលីគឺជាក្រុមដែលអវត្តមានគួរឱ្យកត់សម្គាល់បំផុតបន្ទាប់ពីការបរាជ័យក្នុងវគ្គ Play-off របស់ពួកគេដោយប្រកួតចាញ់ក្រុមNorth Macedonia រុស្សីក៏ខកខានផងដែរបន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតវគ្គជម្រុះបន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។

ប្រទេសន័រវេសបានបរាជ័យក្នុងវគ្គជម្រុះមានន័យថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Borussia Dortmund កីឡាករ Erling Braut Haaland នឹងត្រូវរង់ចាំការប្រកួតដ៏សំខាន់របស់គាត់ជាលើកដំបូង។ ខ្សែប្រយុទ្ធMohamed Salah និងអេហ្ស៊ីបក៏មិនមានវត្តមានការប្រកួត World Cup ឆ្នាំនេះដែរ បន្ទាប់ពីចាញ់សេណេហ្គាល់ដោយបាល់ប៉េណាល់ទី។ ចំណែកនីហ្សេរីយ៉ា អាល់ហ្សេរី និងកូឌីវ័រ ក៏ត្រូវអវត្តមានពីទ្វីបអាហ្រ្វិកផងដែរ ខណៈក្រុមអាមេរិកខាងត្បូង កូឡុំប៊ី និងឈីលី ក៏បរាជ័យក្នុងវគ្គជម្រុះនេះដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖