ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីមាន តួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល និងជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារ ប្រាក់រង្វាន់របស់ក្រសួងឈ្មោះ ជិន លក្ខិណា ទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនពិតជាបានលួចលុយអង្គភាព ជាង៥០ម៉ឺនដុល្លារប្រាកដមែន

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីមាន តួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល និងជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារ ប្រាក់រង្វាន់របស់ក្រសួងឈ្មោះ ជិន លក្ខិណាទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនពិតជាបានលួចលុយអង្គភាព ជាង៥០ម៉ឺនដុល្លារប្រាកដមែន ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីចោរកម្ម ។ 

ក្រសួងរ៉ែនិងថាមពល សូមជម្រាបសាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ក្រសួងរ៉ែនិងថាមពលបានរកឃើញនូវអំពើចោរកម្មប្រព្រឹត្តដោយមន្ត្រីក្រសួងរ៉ែនិងថាមពលមួយរូប មានតួនាទីជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល និងជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារ ប្រាក់រង្វាន់របស់ក្រសួងឈ្មោះ ជិន លក្ខិណា ភេទ ស្រី ដែលមន្ត្រីរូបនេះបានចូលបម្រើការងារនៅក្រសួងរ៉ែនិង ថាមពល ចាប់តាំងពីឆ្នាំ២០១៥ ហើយកន្លងមកពុំដែលបង្កជាបញ្ហាធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តពីប្រធានអង្គភាពឡើយ។

បន្ទាប់ពីបានដឹងនូវអំពើខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារមានចំនួន១៦០២៣៧,៩២(មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន១.៤៣១ ២៨៤ ៥៩៧,៨០ (មួយពាន់បួនរយ សាមសិបមួយលានពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះ ជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែនិងថាមពលតាមប្រកាសអន្តរក្រសួង សម្រាប់បើកជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួងបានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧មកសម្រាប់ដោះស្រាយការងារ ទូទៅរបស់ក្រសួងលើមុខការផ្សេងៗរបស់ក្រសួងដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ ថវិកាសរុបដែល បាត់បង់ខាងលើនេះពុំមែនជាថវិកាសម្រាប់បង់ចូលថវិការដ្ឋទេ។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិថ្គាមជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖