ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី០២ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌស្រុកព្រៃនប់ បានឃាត់ខ្លួនស្រ្តីម្នាក់ ដែលប្រេីរូបភាពធ្វេីជាអ្នកទិញអេតចាយ ប៉ុន្តែបែរជាលក់គ្រឿងញៀនទៅវិញ។
ជនសង្ស័យមានឈ្មោះ ស៊ន រាណ ភេទស្រី អាយុ៤០ឆ្នាំ មានមុខរបរទិញអេតចាយ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តថា ដោយមានការដឹកនាំបញ្ជរពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនស្រ្តីសង្ស័យខាងលេីនេះ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង១៤និង៣០នាទីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅចំណុចដូនម៉ៅស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៩កញ្ចប់ ,ទូរស័ព្ទដៃចំនួន០១គ្រឿង ,ជញ្ជីងថ្លឹងចំនួន០១គ្រឿង ។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់ ៕
ដោយ៖សហការី