ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី​ម្នាក់​ ជាអ្នកទិញអេតចាយ​ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួន​ ក្រោយ​រកឃើញ​…

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០២​ ខែមេសា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកព្រៃនប់​ បានឃាត់ខ្លួនស្រ្តីម្នាក់​ ដែល​ប្រេី​រូបភាពធ្វេីជាអ្នកទិញអេតចាយ​ ប៉ុន្តែ​បែរជាលក់គ្រឿងញៀនទៅវិញ។ 

ជនសង្ស័យមានឈ្មោះ ស៊ន រាណ ភេទស្រី​ អា​យុ​៤០ឆ្នាំ មានមុខរបរទិញអេតចាយ ស្នាក់នៅភូមិពូធឿង  ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។ 

ប្រភពដដែលបន្តថា​ ដោយមានការដឹកនាំបញ្ជរពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនស្រ្តីសង្ស័យ​ខាងលេីនេះ​​ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន កាលពីវេលាម៉ោង​១៤និង៣០នាទីរសៀល​ថ្ងៃ​ទី០១​ ខែមេសា​ ឆ្នាំ​២០២២ នៅចំណុចដូនម៉ៅស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំ​ង ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ ។ 

ចំណែក​វត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖​ ម្សៅក្រាមសថ្លាសង្ស័យសារ​ធាតុញៀនចំនួន​១៩កញ្ចប់ ,ទូរស័ព្ទដៃចំនួន០១គ្រឿង ,ជញ្ជីងថ្លឹងចំនួន០១​គ្រឿង ។​

បច្ចុប្បន្នកម្លាំងជំនាញ​ កំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖