អគ្គនាយកអង្គការអវកាសរុស្ស៊ី (Roscosmos) លោក Dmitry Rogozin បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនឹងស្ថានីយអវកាស ISS រហូតដល់ការដាក់ទណ្ឌកម្មទាំងឡាយត្រូវលុបចោលវិញ ។
នៅលើបណ្តាញសង្គម Twitter លោកDmitry Rogozin បានឱ្យដឹងថា «ការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចក្នុងគោលដៅផ្តួលរំលំសេដ្ឋកិច្ចរុស្ស៊ី ធ្វើឱ្យពលរដ្ឋរុស្ស៊ីធ្លាក់នៅក្នុងសភាពអត់ឃ្លាន …ធ្វើឱ្យប្រទេសយើងត្រូវចុះញ៉ម»។
លោក Dmitry Rogozinបន្តទៀតថា «នោះជាមូលហេតុដែលយើងជឿជាក់ថា រាល់កិច្ចសហប្រតិបត្តិការនៅលើស្ថានីយអវកាសអន្តរជាតិ ក៏ដូចជាគម្រោងរួមផ្សេងទៀតនឹងត្រូវផ្អាក ហើយអាចដំណើរការឡើងវិញលុះត្រាណា ការដាក់ទណ្ឌកម្មរុស្ស៊ីត្រូវបានលុបចោល។
នៅពេលនេះដែរ អគ្គនាយកអង្គការអវកាសអាមេរិក លោក Bill Nelson បានបញ្ជាក់ថា អាមេរិក នឹងបន្តសហការជាមួយរុស្ស៊ី កាណាដា អឺរ៉ុបនិងជប៉ុនដដែល ៕ដោយ៖ ធីរីណា
រូបថត ៖ Reuters