ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះ ខ្ញុំសូមជូនកម្រងសំណួរជូនបងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីត្រិះរិះពិចារណា

ចែករំលែក៖

 

ភ្នំពេញ៖ ថ្ងៃនេះ ខ្ញុំសូមជូនកម្រងសំណួរជូនបងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីត្រិះរិះពិចារណា ! នេះជាថ្លែងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ខណះលោកអញ្ជើញជាអធិបតី កម្មវិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តស្ទឹងត្រែង។ 

លោក ហ៊ុន ម៉ានី លោកឡើងថា៖ តើកម្ពុជាធ្លាប់ត្រូវបានគេប៉ុនប៉ងរៀបចំបដិវត្តន៍ពណ៌ដែរ ឬទេ? តើបដិវត្តន៍ពណ៌ជាអ្វី? តើអ្នកណាជាអ្នកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ទាំងនោះ? តើនរណាដែលនៅពីក្រោយ ឬសម្របសម្រួលបរិយាកាសឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា? តើមានអំណះអំណាងអ្វីខ្លះដែលបង្ហាញច្បាស់ៗ ស្តែងៗពីគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដែរឬទេ?តើអង្គការចាត់តាំងរបស់បដិវត្តន៍ពណ៌នៅមានបន្តនៅកម្ពុជាទៀតដែរឬទេ? 

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គេសាកល្បង​ ញុះញង់ គ្រប់បែបគ្រប់សណ្ឋាន រួមទាំងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ជាច្រើនលើកច្រើនសារទៀតផង។ រហូតមកទល់ពេលនេះ ក៏នៅតែមានការប៉ុនប៉ងនានាក្នុងន័យជ្រៀតចូលឲ្យបានក្នុងកិច្ចការដឹកនាំប្រទេស បង្កការចលាចល ឬផ្តួលរំលំប្រទេសជាដើម មិនថាក្នុងរូបភាពជាគណបក្សប្រឆាំងក្តី ជាកម្លាំងសហគមនានាក្តី ជាកម្លាំងសារព័ត៌មានក្តី ឬតាមរូបភាពជាអង្គការសមាគមក្តី។ កម្ពុជាមានបទពិសោធន៍នៃមេរៀនជូរចត់ រងគ្រោះច្រើនពេកហើយចេញពីការជ្រៀតជ្រែកទាំងអស់នេះ។ យើងនឹងមិនអនុញាតិអោយប្រជាជនរងទុក្ខលំបាកដូចអតីតកាលដ៏ជូរចត់កាលពីមុននោះទេ ៕


ដោយ ៖ សុខ ខេមរា


ចែករំលែក៖