ភ្នំពេញ ៖ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក្នុងឆ្នាំ២០២៦ គ្រោះថ្នាក់អគ្គិភ័យកើតឡើងចំនួន១៩/២៩លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២៥ ថយចុះចំនួន ១០លើក) នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត វន្ថា បញញចាក់ទៀតថា «ចាប់ពីបុណ្យកាន់បិណ្ឌ១ដល់១៥ ខែខែភទ្របទត្រូវថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ អគ្គិភ័យកើតឡើងចំនួន១៩/២៩លើក មានការថយចុះចំនួ ន១០លើក បើប្រៀបធៀបទៅឆ្នាំ២០២៥។ ក្នុងនោះរួមមាន ៖ ១- ការខូចខាត
ឆេះផ្ទះ៩ខ្នង, បន្ទប់ ១, សាលាឆាន់ ១ខ្នង, ព្រះវិហារ ១ខ្នង និងរថយន្តចំនួន ៣គ្រឿង។ ២- មូលហេតុ
ឆ្លងចរន្តអគ្គិសនីចំនួន ១១លើក = ៧៨,៥៧%
ភ្លើងទៀន និងធូបចំនួន ៣លើក = ២១,៤២% ៣- ស្លាប់ និងរបួស -ស្លាប់ចំនួន ១នាក់ (ស្រី)។ *ដោយឡែកករណីអគ្គិភ័យកើតឡើងក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ(ថ្ងៃទី១០-១១-១២ ខែតុលា ឆ្នាំ២០២៦ ចំនួន៥/៧លើក(ខេត្តបាត់ដំបង ១លើក, ខេត្តកំពង់ចាម ១លើក, ខេត្តកំពង់ធំ ១លើក, ខេត្តកំពង់កំពត ១លើក និងខេត្តកំពង់ឆ្នាំង ១លើក។ ១- ការខូចខាត
ឆេះផ្ទះ៧ខ្នង, បន្ទប់ ៤
២- មូលហេតុ
ឆ្លងចរន្តអគ្គិសនីចំនួន ១លើក = ២០% - ក្តាប់មិនបាន ២លេីក = ៤០%
ភ្លើងទៀន និងធូបចំនួន ២លើក = ៤០% ៣- ស្លាប់ និងរបួសគ្មាន៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច