ព័ត៌មានទាន់ហេតុការណ៍៖

ខណៈ​រុស្ស៉ីផ្លោងគ្រាប់រ៉ុក្កែត​ ​ចំស្ថានីយ៍រថភ្លើងអ៊ុយក្រែន បណ្ដាលឱ្យ​មនុស្ស ៣០នាក់ស្លាប់​ និង១០០នាក់រងរបួស

ចែករំលែក៖

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រទី៨ ខែមេសា ឆ្នាំ២០២២នេះថា៖​ យ៉ាងហោចណាស់​មនុស្សចំនួន​ ៣០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ១០០នាក់រងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីសំណាក់ កងទ័ពរុស្ស៉ីលើស្ថានីយ៍រថភ្លើងមួយកន្លែង នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ចំពោះ​ការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅថ្ងៃសុក្រទី០៨​ ខែមេសា​នេះ កើតមានឡើងចំពេលជនស៊ីវិលកំពុងព្យាយាម ជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព ក្រោយទទួលបានការព្រមានឱ្យជម្លៀសខ្លួនពីអាជ្ញាធរ​ កាលពីប៉ុន្មានថ្ងៃមុននេះ។​ នេះ​បើតាមក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែននៅក្នុងតំបន់។

ជាមួយគ្នានេះ​ ​កងកម្លាំងរុស្ស៉ីបានដកខ្លួនចេញទាំងស្រុង ពីភាគជើងអ៊ុយក្រែន ទៅកាន់ប្រទេបេឡារុស និងរុស្ស៉ី ហើយកងទ័ពមួយចំនួននឹងត្រូវផ្ទេរទៅកាន់ភាគខាងកើតអ៊ុយក្រែនដើម្បីត្រៀមប្រយុទ្ធ ដណ្ដើមកាន់កាប់តំបន់ដុនបាស់ (Donbas)៕​

នេះបេី​យោង​តាម​ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យោធាអង់គ្លេស ក៏បានបញ្ជាក់នៅថ្ងៃសុក្រនេះ៕

ដោយ​៖ស​ តារា


ចែករំលែក៖