ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចលុយព្រះសង្ឃនៅវត្តស្វាយតាយានក្នុងថ្ងៃចូលឆ្នាំប្រពៃណីខ្មែរថ្ងៃទី៣។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងែទី១៦ខែមេសាឆ្នាំ២០២២ នៅវត្តស្វាយតាយានស្ថិតនៅក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះឡុង សារ៉េន អាយុ៣៩ឆ្នាំមានទីលំនៅភូមិសំនយ ឃុំរាជឧត្ថម ស្រុកព្រះស្តេច ខេត្ត ព្រែវែង ។
ដោយជនសង្ស័យបានលួចលុយព្រះសង្ឃ ព្រះនាម ឡាក់ ពន្លឺ ព្រះជន្ម១៦ឆ្នាំ គង់នៅវត្តស្វាយតាយានស្ថិតនៅក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពងរោទ៍ ។
ប្រភពបន្តថាជនសង្ស័យត្រូវបានកម្លាំងប៉ុស្តិ៍រដ្ឋបាល សហការជាមួយកម្លាំងប្រជាការពារយាមក្នុងវត្តស្វាយតាយានបានធ្វើការឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
នៅមុខសមត្ថកិច្ចនគរបាលស្រុកកំពង់រោទ៍ ជនសង្ស័យបានឆ្លើយ សារភាពថា ខ្លួនពិតជាបានលួចលុយព្រះសង្ឃប្រាកដមែនដោយមានចំនួន៥៤ម៉ឺនរៀលគត់។
បច្ចប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕
ដោយ៖យឹម សុថាន