ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

     ភ្នំពេញ៖ បុរសពីរនាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តស្តារិចពីក្រោយពេញទំហឹងបណ្ដាលឱ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ នៅលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស្តារិច​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2H-8347ធ្វើដំណើរទិសដៅពីលិចទៅកើតឡើងលេីស្ពានអាកាសផ្សារដីហុយ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1IV-9415 ជិះដោយបុរសពីរនាក់ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូនោះដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ហើយបន្ទាប់មកគេឃើញរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យភ្លាមៗ។  ចំណែកម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖