ព័ត៌មានទាន់ហេតុការណ៍៖

ការប្រឈមមុខដាក់គ្នាកាន់តែតានតឹង ក្រោយអាមេរិកចោទរុស្ស៊ីថាជាប្រទេសផ្តល់ជំនួយភេរវកម្ម

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova នៅថ្ងៃទី១៩ខែមេសា បានថ្កោលទោសអាមេរិកយ៉ាងខ្លាំង ដែលបានធ្វើសកម្មភាពផ្សព្វផ្សាយ ឃោសនាដោយមានគម្រោងដាក់រុស្ស៊ីចូលក្នុងបញ្ជីឈ្មោះប្រទេសផ្តល់ជំនួយដល់ក្រុមភេរវកម្ម។
លោកស្រី Maria Zakharova បានបញ្ជាក់ថា «សកម្មភាពរបស់អាមេរិកគឺក្នុងគោលដៅបញ្ចុះបញ្ជូលប្រទេសដែលមានជំហរកណ្តាល ។ នោះជាសកម្មភាពប្រឆាំងរុស្ស៊ី និងបង្កឱ្យមានភាពតានតឹង»។
កន្លងមក ក្រសួងការបរទេសអាមេរិកបានប្រកាសថា «ប្រទេសផ្តល់ជំនួយភេរវកម្ម» គឺសំដៅទៅលើប្រទេសដែលបានផ្តល់ជំនួយសកម្មភាពវាយប្រហារភេរវកម្ម ។ ក្នុងបញ្ជីប្រទេសផ្តល់ជំនួយភេរវកម្មរបស់អាមេរិក មាន អុីរ៉ង់ គុយបា កូរ៉េខាងជើង ស៊ីរី …។
ការលើកឡើងរបស់ក្រសួងការបរទេសអាមេរិក ក្នុងពេលដែល ប្រទេសលោកខាងលិចបន្តដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ជាការតបតក្រោយពេលដែលទីក្រុងមូស្គូ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕

ដោយ៖ ធីរីណា(រូបថត​៖Sputnik)


ចែករំលែក៖