ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបមិនអាចស្ថិតស្ថេរបានមួយសប្តាហ៍នោះឡើយប្រសិនបើខ្វះឧស្ម័នហ្គាសរុស្ស៊ី

ចែករំលែក៖

អន្តរជាតិ៖ អនុប្រធានគណៈកម្មការសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បានលើកឡើងថា អឺរ៉ុបមិនអាចស្ថិតស្ថេរលើសពីមួយសប្តាហ៍នោះឡើយប្រសិនបើខ្វះថាមពលហ្គាសពីរុស្ស៊ីនោះ។

នៅក្នុងការប្រកាសលើបណ្តាញសង្គម Telegram លោក Dmitry Medvedev បានបញ្ជាក់ថា ពេលថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ IMFបានបញ្ជាក់ថា អឺរ៉ុបអាចទប់ទល់បាន៦ខែក្នុងពេលរុស្ស៊ីកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ឧស្ម័នហ្គាស។ ប៉ុន្តែលោក Dmitry Medvedev បានបញ្ជាក់ទៀតថា «សូមនិយាយការណ៍ពិត អឺរ៉ុបមិនអាចស្ថិតស្ថេរបានមួយសប្តាហ៍នោះឡើយ ក្រោយការកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័ន។
មន្ត្រីក្នុងតំបន់អឺរ៉ុបកំពុងតែខិតខំ ដាក់គំនាបទៅលើប្រទេសរុស្ស៊ី បង្ខំឱ្យទីក្រុងមូស្គូបញ្ចប់សកម្មភាពធ្វើសង្គ្រាមវាយប្រហារប្រទេសអ៊ុយក្រែន។ ប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបបានស្នើបញ្ចប់ការទិញប្រេងពីប្រទេសរុស្ស៊ី ។ ប៉ុន្តែក៏មានប្រទេសជាច្រើនបានប្រឆាំងនឹងការបញ្ចប់ការទិញប្រេងពីរុស្ស៊ី ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចអឺរ៉ុប ។ អឺរ៉ុបបានទិញប្រេងពីរុស្ស៊ីរហូតដល់ទៅជាង៤០%៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖