ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៣,២២% ។
ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១២៧,៤៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់៕
ដោយ៖ស តារា