ខេត្តកំពង់ចាម ៖ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រធានគណបក្សខត្ត កាលពីថ្ងៃី២៤ ខែមេសា ឆ្នាំ២០២២ ។
នៅស្នាក់ការបក្សឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៤ និង៣០នាទីនេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ ព្រមទាំងសហការី បានដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាលជាមួយ ក្រុមការងារមូលដ្ឋាន រួមមាន ៖
១.លោកប្រធាសាខាបក្សឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
២.លោក លោកស្រី សមាជិកក្រុមប្រឹក្សាពេញសិទ្ធទាំងអស់
៣.លោកប្រធាន អនុប្រធាន និងជំនួយការ សាខាបក្សភូមិទាំង០៥ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។
ផ្តោតលើខ្លឹមសារ ១.ផ្សព្វផ្សាយខ្លឹមសារណែនាំ របស់លោកប្រធានគណបក្សខេត្ត តាមស្មារតីប្រជុំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ។ ២.បែងចែកក្រុមការងារ ចុះជួបសំណេះសំណាលជាមួយលោកប្រធានក្រុមបក្ស តាមសាខាបក្សភូមិទាំង០៥ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ ៣.ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ ។
នៅក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារ បានផ្តល់នូវថវិកា ជូនដល់លោក លោកស្រី សាមជិកក្រុមប្រឹក្សាពេញសិទ្ធ និងលោក លោកស្រីប្រធាន អនុប្រធាន និងជំនួយការសាខាបក្សភូមិទាំង០៥ ក្នុងម្នាក់ទទួលបានថវិកាចំនួន២០,០០០រៀល ជាថវិការបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្ត ប្រចាំមណ្ឌលខេត្តកំពង់ចាម ។
ចំណាយថវិកាអស់ចំនួន៥០០,០០០រៀល ៕
ដោយ៖អ្នកប្រមាញ់