ដាណឺម៉ាកក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
តាមការលើកឡើងរបស់គណៈកម្មាធិការសុខាភិបាលជាតិដាណឺម៉ាក់បានបញ្ជាក់ថា កូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងហើយ។ ចំណែកពលរដ្ឋដែលបានចាក់វ៉ាក់សាំង គឺមានដល់ទៅ ៨៩% ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ដូច្នេះហើយគណៈកម្មាធិការសុខាភិបាលជាតិបានសម្រេចផ្អាកកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ហើយ ។
ចាប់ពីថ្ងៃទី១៥ខែឧសភាខាងមុខ ពលរដ្ឋដាណឺម៉ាក់នឹងមិនទទួលបានលិខិតអញ្ជើញទៅចាក់វ៉ាក់សាំងទៀតនោះឡើយ។ ប៉ុន្តែពលរដ្ឋអាចទៅចាក់វ៉ាក់សាំងដូសបំពេញបន្ថែមដែលខ្លួនចង់បាន។
កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសដាណឺម៉ាកចាប់ផ្តើមនៅថ្ងៃបុណ្យណូអែលឆ្នាំ២០២០។ ជាមួយគ្នានោះដែរពលរដ្ឋដាណឺម៉ាក់ដែលបានឆ្លងកូវីដ-១៩ ជួយបង្កើតអង់បដិប្រាណការពារបានយ៉ាងល្អក្រោយព្យាបាលជាសះស្បើយពីកូវីដ-១៩ ៕
ដោយ៖ ធីរីណា(ប្រភពរូបថត៖VTV.VN)