ទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmos បានប្រកាសថា ទណ្ឌកម្មរបស់លោកខាងលិចកំពុងរារាំងកិច្ចសហប្រតិបត្តិការលើស្ថានីយអវកាសអន្តរជាតិ។
សារព័ត៌មាន RT បានដកស្រង់សម្តីអគ្គនាយកទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmos លោក Dimitry Rogozin បានប្រកាសកាលពីថ្ងៃទី៣០ខែមេសា ថា រុស្ស៊ីនឹងសម្រេចពេលវេលាចាកចេញពីស្ថានីយអវកាសអន្តរជាតិ ISS ហើយនិងជូនដំណឹងដល់ដៃគូក្នុងពេលខាងមុខ។
លោក Dimitry Rogozin បញ្ជាក់ទៅកាន់បណ្តាញទូរទស្សន៍ Rossiya-24 ថា បើទោះបីពេលវេលាបានកំណត់រួចរាល់ក្តី ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈនៅឡើយទេ ។ កន្លងមក សារព័ត៌មាន RT បានដកស្រង់សម្តី លោក Rogozin បញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចទៅលើរុស្ស៊ីគឺបានរារាំងដល់ទីភ្នាក់ងារអវកាសសហព័ន្ធរុស្ស៊ី Roscosmos ក៏ដូចជាប៉ះពាល់ដល់ទំនាក់ទំនងជាមួយអាមេរិក និងប្រទេសលោកខាងលិចនៅលើស្ថានីយអវកាសអន្តរជាតិ។
ក្នុងពេលនេះដែរ រាល់សកម្មភាព ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានសម្រេចអនុញ្ញាតឱ្យបន្តសកម្មភាពនៅលើស្ថានីយអវកាសដល់ឆ្នាំ២០២៤ ៕ ដោយ៖ ធីរីណា
រូបថត ៖ NASA