ព័ត៌មានទាន់ហេតុការណ៍៖

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតជួបសំណេះសំណាលជាមួយសមាជិកបក្ស

ចែករំលែក៖

     ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ ព្រមទាំងសហការី បានចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សសាខាភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ចំនួន២៩រូប ដើម្បីណែនាំ និងជំរុញលើការងារបក្ស មួយចំនួន រួមមាន ៖

     ១.ជំរុញលើការចលនាកសាងសមាជិកបក្សថ្មីបន្ថែម

     ២-ខិតខំលើការគ្រប់គ្រង និងពង្រឹងសមាជិកបក្ស

     ៣.ជំរុញឲ្យសមាជិកបក្សទាំងអស់ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ពេលខាងមុខ ។

     ៣.ដោះស្រាយបញ្ហាប្រឈម និងសំណូមពរ ។

ក្នុងនោះលោកប្រធានក្រុមការងារ បានផ្តល់នូវថវិកា ជូនដល់លោកប្រធានក្រុមបក្ស ចំនួន២៩រូប ក្នុងម្នាក់ទទួលបានថវិកាចំនួន១០,០០០រៀល និងឧបត្ថម្ភក្នុងថ្ងៃចូលបុណ្យចូលឆ្នាំខ្មែរកន្លងមកនូវថវិកាចំនួន១០០,០០០រៀលផងដែរ ដែលជាថវិការបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ចាម។ ចំណាយថវិកាអស់ចំនួន៣៩០,០០០រៀល ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖