ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្មក្លាយជាហិង្សានៅទីក្រុងប៉ារីស ប្រទេសបារាំង

ចែករំលែក៖

នៅថ្ងៃទី១ខែឧសភា កម្លាំងប៉ូលិសបារាំងជាង៥ពាន់នាក់ បានដាក់ពង្រាយនៅរដ្ឋធានីប៉ារីស ដើម្បី ទប់ស្កាត់ការធ្វើបាតុកម្មពីសំណាក់កម្មការរាប់ពាន់នាក់នៅក្នុងរដ្ឋធានីប៉ារីស ក្នុងទិវាពលកម្មអន្តរជាតិ ។
កម្លាំងប៉ូលិសបារាំង បានដាក់ពង្រាយរថពាសដែក រថយន្តបាញ់ទឹក ដើម្បីទប់ស្កាត់បាតុកម្មហិង្សា ។ បាតុកម្មឆ្នាំនេះកើតឡើងក្រោយមួយសប្តាហ៍ប៉ុណ្ណោះដែលប្រធានាធិបតីម៉ាក្រុងជាប់ឆ្នោតជាប្រធានាធិបតីបារាំង អាណត្តិទីពីរ ។ មានក្រុមបាតុករប្រមាណ២៥០ ក្រុមបានឡើងគម្រោងធ្វើបាតុកម្ម នៅក្នុងទីក្រុងនានានៅប្រទេសបារាំង។
នៅកណ្តាលក្រុមបាតុករសន្តិភាព នៅមានក្រុមពាក់អាវខ្មៅ ពាក់របាំងមុខ បានប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិស ។
ក្រុមបាតុករហិង្សាបានវាយប្រហារបំផ្លាញហាង McDonald មុនពេលកម្លាំងប៉ូលិសទៅការពារក្រុមហ៊ុនធានារ៉ាប់រង ហាងលក់ទំនិញនិងបណ្តាក្រុមហ៊ុន មានធនាគារជាដើម។
មកទល់ពេលនេះ នៅមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននៅឡើយទេ។ ក្រៅពីរដ្ឋធានីប៉ារីស នៅមានទីក្រុងជាច្រើន ទៀតដូចជា ទីក្រុងលីល(Lille), ទីក្រុងណង់ត៍(Nantes), ទីក្រុងទូលូ (Toulouse) និងទីក្រុងម៉ារសីយ៍ (Marseille)៕ ដោយ៖ ធីរីណា

រូបថត៖AP


ចែករំលែក៖