តាមរបាយការណ៍របស់អង្គការ FAO បានប្រកាសថា ចំនួនពលរដ្ឋកង្វះអាហារបរិភោគនៅក្នុងឆ្នាំ២០២១ គឺដោយសារតែកត្តាសង្គ្រាម សេដ្ឋកិច្ច និងអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់៥៣ប្រទេសជុំវិញពិភពលោក។
អង្គការស្បៀងអាហារ កសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) នៅថ្ងៃទី៤ខែឧសភា បានប្រកាសថា ចំនួនពលរដ្ឋប្រឈមកង្វះអាហារបរិភោគមានរហូតដល់ទៅ ១៩៣ប្រទេស ក្នុងឆ្នាំ២០២១ ដោយសារតែសង្គ្រាម វិបត្តិសេដ្ឋកិច្ច និងបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់មនុស្សជាតិ។
តាមរបាយការណ៍ជាប្រចាំរបស់ FAO បានឱ្យដឹងថា មានពលរដ្ឋជិត ៤០លាននាក់ធ្លាក់ក្នុងស្ថានភាព កង្វះអាហារបរិភោគនៅក្នុងឆ្នាំ២០២១។ ពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺស្ថិតនៅក្នុងសាធារណរដ្ឋកុងហ្គោ, អេត្យូពី, យេម៉ែន និងអាហ្វហ្គានីស្ថាន ។ ប្រទេសអាហ្វហ្គានីស្ថានធ្លាក់នៅក្នុងវិបត្តិកង្វះស្បៀងអាហារដោយសារតែវិបត្តិនយោបាយ សេដ្ឋកិច្ច ក្រោយតាលីបង់ឡើងគ្រប់គ្រងដឹកនាំប្រទេសនេះ ។
ជាមួយគ្នានេះដែរ បម្រែបម្រួលអាកាសធាតុ ក៏ជាមូលហេតុបណ្តាលឱ្យមានអសន្តិសុខស្បៀងអាហារ ធ្វើឱ្យពលរដ្ឋ២៣,៥លាននាក់នៅ៨ប្រទេសក្នុងទ្វីបអាហ្វ្រិកប្រឈមនឹងកង្វះស្បៀងអាហារ ៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN