ព័ត៌មានទាន់ហេតុការណ៍៖

បុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានលង់ទឹកស្លាប់ នៅស្រះអភិរក្សភូមិកុយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ មានករណីជនមិនស្គាល់អត្តសញ្ញាណម្នាក់បានលង់ទឹកស្លាប់នៅចំណុច(ស្រះអភិរក្ស) ស្ថិត នៅក្នុងភូមិ ភ្នំកុយ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន ។

  តាមការរាយការណ៍ពីលោកមេភូមិកុយបានប្រាប់ថា÷កាលពី ថ្ងៃទី០៤ ខែ ឧសភា ឆ្នាំ ២០២២មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលក្នុងផ្ទះអ្នកជិតខាងនៅចំណុចសំបូរស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយគាត់បាននាំគ្នាយកម៉ូតូកង់បីដឹកជននោះមកដាក់នៅវត្តភ្នំកុយពីព្រោះមនុស្សនោះជាមនុស្សឆ្កួតហើយពួកគេក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញ។លុះដល់ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២នេះមានប្រជាពលរដ្ឋប្រទះឃើញសាកសពមនុស្សស្លាប់ម្នាក់នៅក្នុងស្រះទឹកស្ថិតនៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅខេត្តប៉ៃលិន ធ្វើឲ្យគេសង្ស័យថា បុរសដែលស្លាប់នោះគឺជាមនុស្សឆ្កួតមិនស្គាល់អត្តសញ្ញាណនោះហើយ។

  តាមការបញ្ជាក់ពីលោក ឡិញ ឡី មេភូមិភ្នំកុយបានប្រាប់ថា÷ជនខាងលើជាមនុស្សឆ្កួតពិតប្រាកដមែន។

 បច្ចុប្បន្នកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាក្រៅកំពុងធ្វើកំណត់ហេតុប្រគល់ជូនលោកមេភូមិដើម្បីធ្វើ បុណ្យតាមប្រពៃណី៕

ដោយ ៖ ស សារ៉េត


ចែករំលែក៖