ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីព្រមានពីសេណារីយ៉ូប្រទេសស៊ីរី អាចនឹងកើតឡើងនៅអ៊ុយក្រែន

ចែករំលែក៖

រុស្ស៊ីបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនមានគម្រោងប្រើប្រាស់អាវុធសម្លាប់មនុស្សជាច្រើនដើម្បីទម្លាក់កំហុសទៅលើកម្លាំងទាហានរុស្ស៊ី ដូចដែលប្រទេសលោកខាងលិចធ្វើនៅស៊ីរី ហើយទម្លាក់ទៅលើរដ្ឋាភិបាលស៊ីរី។
លោក Igor Kirillov មេបញ្ជាការកម្លាំងការពារអាវុធបរមាណូ ជីវសាស្ត្រ គឺមីសាស្ត្ររបស់រុស្ស៊ីបានឱ្យដឹងថា គម្រោងខាងលើរបស់អ៊ុយក្រែន គឺអាចវាយប្រហារដោយអាវុធគីមី ហើយទម្លាក់កំហុសទៅលើកម្លាំងទាហានរុស្ស៊ី ដើម្បីជំរុញឱ្យមានសកម្មភាពស្រាវជ្រាវដូចកាលពីនៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ២០១៨ ។
លោក Igor Kirillov បានបញ្ជាក់ទៀតថា«ក្រសួងការពារជាតិរុស្ស៊ីទទួលបានព័ត៌មានពីគម្រោងវាយប្រហារ ហើយទម្លាក់កំហុសទៅលើកម្លាំងទាហានរុស្ស៊ីថាបានប្រើប្រាស់អាវុធគ្រោះថ្នាក់សម្លាប់មនុស្ស ហើយបើកការស្រាវជ្រាវ ។ នៅក្នុងប្រទេសស៊ីរីនាពេលនោះ អង់គ្លេស បារាំង អាមេរិក បានវាយប្រហារដោយមីស៊ីលទៅលើទីតាំងស្រាវជ្រាវ ជិតរដ្ឋធានី Damascus និងទីក្រុង Homes ហើយទម្លាក់កំហុសទៅលើកម្លាំងទាហានរដ្ឋាភិបាលស៊ីរីថាជាអ្នកវាយប្រហារដោយអាវុធគីមីសាស្ត្រ។
លោក Igor Kirillov បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកៀវ មានគម្រោងប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នានោះដើម្បីទម្លាក់ការទទួលខុសត្រូវទៅលើកម្លាំងទាហានរុស្ស៊ី ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ AP)


ចែករំលែក៖