Celtic បានឈ្នះពានរង្វាន់ Scottish Premiership ជាលើកទី១០ក្នុង១១រដូវកាល បន្ទាប់ពីប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Dundee United នៅ Tannadice។ ការតែតបាល់បញ្ចូលទីក្នុងតង់ទី២ របស់កីឡាករ Giorgos Giakoumakis នាំមុខរបស់ក្រុម Celtic និងការស៊ុតបញ្ចូលទីដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កីឡាករ Dylan Levitt របស់ក្រុម Dundee United។
លទ្ធផលស្មើគ្នានេះទទួលបាន១ពិន្ទុដែលគ្រប់គ្រាន់ដើម្បីដណ្តើមការនាំមុខពីក្រុម Rangers ខណៈដែលក្រុម Dundee United កំពុងប្រជែងដណ្តើមកៅអីក្នុងការប្រកួតពានរង្វាន់អឺរ៉ុបរដូវកាលក្រោយ។
ដោយបានកសាងក្រុម Celtic ថ្មីស្ទើរតែទាំងស្រុង អ្នកចាត់ការលោកAnge Postecoglou បានផ្លាស់ប្តូរ ដោយត្រូវផ្តល់២៥ពិន្ទុទៅឱ្យក្រុមRangers ពីរដូវកាលមុនដើម្បីដណ្តើមយកពានរង្វាន់លីគកំពូលស្កុតឡេន។ វាគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយសម្រាប់ក្លិប ខណៈដែលពួកគេបានស្តារមុខមាត់ទៅកាន់កំពូលនៃកីឡាបាល់ទាត់ស្កុតឡេននៅលើដីដូចគ្នាដែលពួកគេបានលះបង់ក្តីសង្ឃឹម១០ជាប់ៗគ្នារបស់ពួកគេកាលពី១៤ខែមុន។
លោក Tam Courts គ្រូបង្វឹករបស់ក្រុម Dundee United ក៏មានរដូវកាលដំបូងដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ ដោយក្រុមរបស់គាត់ឥឡូវនេះធានាបាននូវការប្រកួតបាល់ទាត់ Europa Conference League នៅរដូវកាលក្រោយ។ ប៉ុន្តែការអបអរសាទរដ៏រីករាយបំផុតគឺធ្វើឡើងដោយក្រុម Celtic ដែលបានពង្រីកការប្រកួតលីគដែលមិនធ្លាប់ចាញ់របស់ពួកគេដល់ទៅ៣១ប្រកួត ។
ការប្រកួតក្របខ័ណ្ឌលីគកំពូលស្កុតឡេន Premiership របស់ក្រុម Celtic នៅ១ប្រកួតទៀត ដោយត្រូវប៉ះក្រុម Motherwell នៅថ្ងៃទី១៤ ខែឧសភាខាងមុខ ខណៈដែលក្រុម Dundee United នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ Ross County នៅថ្ងៃទី១៤ ឧសភាដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)