ព័ត៌មានទាន់ហេតុការណ៍៖

បារាំងមាននាយករដ្ឋមន្ត្រីស្រីជាលើកដំបូង

ចែករំលែក៖

កាលពីថ្ងៃទី១៦ខែឧសភា វិមានអេលីហ្សេបានប្រកាសថា ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានតែងតាំងរដ្ឋមន្ត្រីក្រសួងពលកម្ម លោកស្រីអេលីហ្សាបែត ប៊ន (Elisabeth Borne) ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសនេះ ។ លោកស្រី Elisabeth Borne ក្លាយជាស្ត្រីដំបូងបង្អស់ដែលកាន់តំណែងនាយករដ្ឋមន្ត្រីចាប់តាំងពី ឆ្នាំ១៩៩២មក ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានលោកស្រី Elisabeth Borne បានលើកឡើងពីគោលនយោបាយអាទិភាព ដូចជាបញ្ហាពាណិជ្ជកម្ម និងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ។ ក្រៅពីនេះលោកស្រីក៏បានលើកទឹកចិត្តដល់កុមារីរស់នៅតាមក្តីប្រាថ្នារបស់ខ្លួន។
កន្លងមក នាយករដ្ឋមន្ត្រីបារាំង លោក Jean Castex បានដាក់លិខិតលាលែងពីតំណែងឡើងទៅកាន់ប្រធានាធិបតីបារាំងលោកម៉ាក្រុង។ ការលាលែងចេញពីតំណែងរបស់លោក Jean Castex ជាការបើកផ្លូវឱ្យប្រធានាធិបតីធ្វើការកែទម្រង់ប្រព័ន្ធដឹកនាំ ក្រោយការជាប់ឆ្នោតជាថ្មី ក្នុងអាណត្តិទីពីរ ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ AFP/TTXVN


ចែករំលែក៖