ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីទេសចរណ៍អំពាវនាវឱ្យផ្នែកឯកជនក្នុងវីស័យទេសចរណ៍ ចូលរួមអនុវត្តន៍គម្រោងសហហិរញ្ញប្បទានស្តារនិង ជំរុញកំណើន ទេសចរណ៍របស់រាជរដ្ឋាភិបាលដោយសកម្ម ទាន់ពេលវេលា និងមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានថ្លែងអំពាវដូចនេះ ក្នុងសុន្ទរកថាស្វាគមន៍ នៅក្នុងកម្មវីធីប្រកាសដាក់ចេញជាផ្លូវការនូវគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារ អាមេរិក  កាលពីល្ងាចថ្ងៃ ទី ១៧ ឧសភា ២០២២ម្សិលមុិញ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់ អគ្គបណ្ឌិតសភាចារ្យ អួន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ  ប្រធានគណកម្មាធិការ គោលនយោបាយ សេដ្ឋកិច្ចជាតិ ប្រធានគណកម្មាធិការ ជាតិអភិវឌ្ឍន វិស័យទេសចរណ៍  តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា កំពុងចាប់ផ្តើមងើបទ្បើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាទ្បីស័ក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។ត្រឹមតែរយៈពេល៤ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ចំនួន២៤ម៉ឺននាក់ (២៤១,៤៨៥ នាក់) កើនទ្បើង១៩១.៥៥% ប្រៀបរយះពេលដូចគ្នាឆ្នាំ២០២១។ រីឯ ទេសចរណ៍ផ្ទៃក្នុង ក៏ មានការ កើនឡើង ជាទីមោទនៈ ដោយគ្រាន់តែក្នុង ៤ ខែ ដើមឆ្នាំនេះ មានទេសចរ ផ្ទៃក្នុង ( ទេសចរជាតិ និងបរទេសផ្ទៃក្នុង) ប្រមាណ ជិត ៥លាននាក់ ធ្វើដំណើរកំសាន្តពាសពេញផ្ទៃប្រទេសខណះដែលនៅចុងសប្តាហ៍ ក្នុង ខែឧសភានេះ យើងសង្កេតឃើញថា ទេសចរណ៍ផ្ទៃក្នុងបានវិលត្រឡប់មករកស្ថានភាពមុនកូវីដ ១៩ វិញហើយ។

ប៉ុន្តែទោះជាមានការងើបទ្បើងជាបណ្តើរៗនៃទេសចរយ៉ាងនេះក្តី  ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថាបើគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ មានអាជីវកម្មទេសចរណ៍ចំនួន ១,៤២៨ទីតាំងកំពុងបន្តបិទ/ព្យួរនៅ ទ្បើយ ដោយសារជួបបញ្ហាលំហូរសាច់ប្រាក់  និង កង្វៈខាតហិរញ្ញប្បទាន សម្រាប់ជួសជុលនិងដំណើរការអាជីវកម្មទ្បើងវិញ។

ដោយបានចាត់ទុកថាវិស័យទេសចរណ៍នៅតែជាសរសរស្តុមមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងដើម្បីជួយសំរូលដោះស្រាយដល់ការលំបាកទាំងឡាយរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍រាជរដ្ឋាភិបាលបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការងើបទ្បើងវិញនៃវិស័យទេសចរណ៍កម្ពុជាតាមរយៈការដាក់ចេញកម្មវិធីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ ក្នុងទំហំទឹកប្រាក់១៥០លានដុល្លាអាមេរិកជាមួយអត្រាការប្រាក់សម្បទានដ៏មានសារៈសំខាន់ និងទាន់ពេលវេលានេះ។

លោករដ្ឋមន្ត្រូីសង្ឃឹមយ៉ាងមុតមាំថាគម្រោងសហហិរញ្ញប្បទាននេះនឹងជួយសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យមថ្មី (New Startup) ក្នុងវិស័យទេសចរណ៍យ៉ាងមានប្រសិទ្ធភាព ដូចអ្វីដែលលោកអគ្គបណ្ឌិតសភាចារ្យបានលើកឡើងនូវ៣ចំណុចសំខាន់ៗ  ដូចជាៈ (១). បើកដំណើរការអាជីវកម្មទ្បើងវិញ, (២). កែលម្អ និងធ្វើទំនើបកម្ម សេវាកម្មទេសចរណ៍បែបឌីជីថល (៣). ពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាកម្ម ទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិទ្បើងវិញ។

ឯកឧត្ដមរដ្ឋមន្ត្រីបានអំពាវនាវអោយផ្នែកឯកជនក្នុងវីស័យទេសចរណ៍ ចូលរួមអនុវត្តន៍គំរោងនេះដោយសកម្មទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងសំណូមពរនែការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយវិបត្តិកូវិដ ១៨ នេះ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ចំនូនទេសចរអន្តរជាតិពិសេសទេសចរផ្ទៃក្នុងអាស៊ានអាចនឹងកើនឡើងជាងនេះនៅពេលដែលរបាំងសុខាភិបាល និងការសំរួលការធ្វើដំណើរ និងការដឺកជញ្ជូនបានកាន់តែងាយស្រួល។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ធ្វើការប៉ាន់ស្មានឆ្នាំ២០២២ នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិ ចន្លោះពី៨០មុីន ទៅ១លាននាក់និង ទេសចរផ្ទៃក្នុង ប្រមាណ ៩លាននាក់ ៕

ដោយ ៖ សហការី


ចែករំលែក៖