ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃាត់ខ្លួន​ស្រ្តី​ម្នាក់​ ពាក់ព័ន្ធ​ករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់

ចែករំលែក៖

ខេត្ត​កោះកុង ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកោះកុង នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២នេះ​ បានឃាត់ខ្លួនជនត្រូវចោទម្នាក់ ករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់។ 

ជនត្រូវចោទឈ្មោះ ឆៃ គឺមធុច ភេទស្រីអាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

យោងតាម​របាយការណ៍​របស់​នគរបាល​ខេត្ត​កោះកុង​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញ ផ្នែកអនុវត្តដីកា បានចុះអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន បានប្រតិបត្តិការឃាត់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធករណីរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៦២ ត.ព/២០២២ចុះថ្ងៃទី០៤ ឧសភា ឆ្នាំ២០២២ ចេញដោយលោក ងួន ធីរៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង នៅចំណុចផ្ទះចំការ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅស្រុកថ្មបាំង ខេត្តកោះកុង ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងខេត្តកោះកុង ៕

ដោយ​៖សហការី​


ចែករំលែក៖