ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ម៉ោង១និង៣០នាទីរំលងអាធ្រាតឆ្លងចូលថ្ងៃទី២១ឧសភា២០២២ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។
សម្តេចតេជោហ៊ុនសែន មានប្រសាសន៍បន្តថា, ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។
សម្តេចថ្លែងបន្តថា, តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២។
សម្តេចតេជោ ក៏សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រម៉ាន៦០ម៉ោងទៀត៕
ដោយ ៖ សុខ ខេមរា