ព័ត៌មានទាន់ហេតុការណ៍៖

លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រគល់រថយន្តដឹកសំរាមចំនួន៣គ្រឿង ជូនរដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលស្រុកបសេដ្ឋ និងក្រុមហ៊ុនវែងសេងហ្រ្គីន

ចែករំលែក៖

 

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២២ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រគល់រថយន្តដឹកសំរាមចំនួន៣គ្រឿង ដែលទទួលបានពីក្រសួងបរិស្ថាន ហើយបន្តប្រគល់ជូនទៅឱ្យ រដ្ឋបាលស្រុកភ្នំស្រួច រដ្ឋបាលស្រុកបសេដ្ឋ និងក្រុមហ៊ុនវែងសេងហ្រ្គីន ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ រួមចំណែកលើការងារដឹកជញ្ជូនសំណល់ សំរាមតាមគោលដៅ បានទាន់ពេលវេលា។ 

លោកប្រធានមន្ទីរបិរិស្ថានបានបន្តអោយដឹងទៀតថា,ក្នុងន័យនេះគឺសំដៅកាត់បន្ថយការកកស្ទះ និងបង្កផលប៉ះពាល់ជាវិជ្ជមាន។ ក្នុងនាមមន្ត្រី និងថ្នាក់ដឹកនាំ នៃមន្ទីរបរិស្ថាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្តសប្បុរសដ៏ថ្លៃថ្លារបស់លោករដ្ឋមន្ត្រី ដែលជានិច្ជកាលតែងតែយកចិត្តទុកដាក់គិតគូរគ្រប់ពេលវេលាដល់មន្ត្រីក្រោមឱវាទ ជារៀងរហូតមក។ ដោយបានឧបត្ថម គាំទ្រ និងផ្តល់ជូនជាហូរហែរកន្លងមកមានជាមធ្យោបាយ សម្ភារ: ថ្នាំសង្កូវ ។ល។  លោកប្រធានមន្ទីរក៏សូមជូនពរថ្នាក់ដឹកនាំក្រសួងបរិស្ថានជួបតែសេចក្តីសុខ និងទទួលជ័យជំនះគ្រប់ភារ:កិច្ច៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖