ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបរកមិនឃើញអ្វីបន្ថែមត្រូវដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្តទៀតទេ

ចែករំលែក៖

ក្រោយពេលអឺរ៉ុបមិនចុះសម្រុងនឹងគ្នាសម្រាប់ដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ីបន្ថែមទៀត ដោយប្រទេសក្នុងតំបន់បានខ្វែងគំនិតគ្នាក្នុងការដាក់ទណ្ឌកម្ម ព្រោះតែផលប្រយោជន៍ជាតិ។ ប្រទេសមួយចំនួនគឺអាស្រ័យទាំងស្រុងទៅលើថាមពលពីរុស្ស៊ី ដូច្នេះមិនអាចចូលរួមដាក់ទណ្ឌកម្មបានឡើយ ។
គេហទំព័រ Euractiv បានដកស្រង់សម្តីមន្ត្រីសហគមន៍អឺរ៉ុប ដែលបានឱ្យដឹងថា ទីក្រុង Brussels អស់យុទ្ធសាស្ត្រដាក់ទណ្ឌកម្មទៅលើរុស្ស៊ីហើយៗការដាក់ទណ្ឌកម្មទាំងឡាយទៅលើរុស្ស៊ីដូចជាមិនមានប្រសិទ្ធភាពខ្ពស់សោះ ។ គម្រោងដាក់ទណ្ឌកម្មលើកទី៦ទៅលើរុស្ស៊ីមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ ដោយប្រទេសជាច្រើនបានប្រឆាំង ។
ជាមួយនឹងភាពមិនចុះសម្រុងនឹងគ្នានេះ សហគមន៍អឺរ៉ុបពិបាកនៅក្នុងការដាក់ទណ្ឌកម្មលើវិស័យ ថាមពលរបស់រុស្សុី ដោយសារតែ ប្រទេសជាច្រើនអាស្រ័យលើថាមពលរបស់រុស្ស៊ី។
ប្រទេសសមាជិកអឺរ៉ុបមិនទាន់ឯកភាពគ្នាទៅលើការដាក់ទណ្ឌកម្មរុស្ស៊ីនោះឡើយ ។
ប្រទេសដែលអាស្រ័យទៅលើថាមពលប្រេង ហ្គាសពីរុស្ស៊ី រួមមាន ហុងគ្រី សាធារណរដ្ឋឆេក ស្លូវ៉ាគី និងប៊ុលហ្គារី ។ ប្រទេសទាំងនោះបានលើកឡើងថា ការដាក់ទណ្ឌកម្មទៅលើវិស័យប្រេងរបស់រុស្ស៊ី នឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ៕

ដោយ៖ ធីរីណា(រូប​ថត​ ៖ VTC News)


ចែករំលែក៖