ខេត្តកំពង់ចាម ៖ នៅពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាន់តែខិតចូលមកដល់នោះបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងបេក្ខជនបម្រុង របស់គណបក្សភ្លើងទៀន និងបក្សដទៃទៀត ចំនួន ២១រូប នៅតាមបណ្តា ឃុំ ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តដាក់ពាក្យលាលែងពីគណបក្សនយោបាយ ក្រោយអស់ជំនឿលើមេដឹកនាំរបស់ខ្លួន។
ក្នុងពាក្យសុំលាលែង ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២នេះ ពួកគាត់ទាំង២១នាក់ ក្រៅពីការលាលែងពីបេក្ខជនឈរឈ្មោះ ក៏បានសុំលាលែងពីសមាជិកគណបក្សភ្លើងទៀន និងបក្សដទៃទៀត ដើម្បីក្លាយជាប្រជាពលរដ្ឋធម្មតា និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារួមមាន៖
ទី១៖ លាលែងពីបញ្ចីឈរឈ្មោះគណបក្សភ្លើងទៀនចំនួន ១៧រូប ស្រី ០៣រូប រួមមាន៖
* លោក ស៊ឹម បាន បេក្ខជនពេញសិទ្ធិ លេខរៀងទី២ ឃុំ កងតាណឹង ស្រុកកងមាស
* លោក ម៉ី ហេន បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ទួន សម្បត្តិ បេក្ខជនពេញសិទ្ធិ លេខរៀងទី៣ ឃុំ ព្រែកដំបូក ស្រុកស្រីសន្ធរ
* លោក ម៉ក់ ម៉េន បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ ឃុំល្វេ ស្រុកកោះសូទិន
* លោកស្រី ស៊ុន ណាឡែន បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ សង្កាត់សំបួរមាស
* លោកស្រី ស៊ិន ចិន្តា បេក្ខជនពេញសិទ្ធិ លេខរៀងទី១០ សង្កាត់សំបួរមាស
* លោក ហ៊ីម ម៉ាអាត បេក្ខជនពេញសិទ្ធិ លេខរៀងទី៤ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក អ៊ូ សុវណ្ណ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហ៊ីម មូសា បេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក អ៉ិត ង៉ែត បេក្ខជនពេញសិទ្ធិ លេខរៀងទី៩ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ជា ណិច បេក្ខជនបម្រុង លេខរៀងទី១៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហេង ស៊ីម បេក្ខជនបម្រុង លេខរៀងទី១៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ម៉ូល សុភាស់ បេក្ខជនបម្រុង លេខរៀងទី១៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក ហ៊ីម រ៉សាត បេក្ខជនបម្រុង លេខរៀងទី១៧ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក សាលី សុក្រី បេក្ខជនបម្រុងទី១៨ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោក គឹម ប៊ុននឿន បេក្ខជនបម្រុង លេខរៀងទី២២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់
* លោកស្រី សៅ ស្រីនាង បេក្ខជនបម្រុង លេខរៀងទី២២ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។
ទី២៖ លាលែងពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្ស ហ៊្វុនស៊ិនប៉ិច ចំនួន៣រូប ស្រី០២រូប មាន៖
* លោកស្រី ប៉ាន ម៉ៅ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
* លោក យួស យ៉ាន បេក្ខជនពេញសិទ្ធិ លេខរៀងទី៧ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
* លោកស្រី យ៉ន ស្រីណាក់ បេក្ខជនពេញសិទ្ធិ លេខរៀងទី៨ ឃុំដងក្តារ ស្រុកស្ទឹងត្រង់
ទី៣៖ លាលែងពីបញ្ជីបេក្ខជនឈរឈ្មោះគណបក្សខ្មែរស្រឡាញ់ជាតិ មាន១រូប៖
* លោក អ៊ុត កុសល បេក្ខជនពេញសិទ្ធិ លេខរៀងទី៩ ឃុំដងក្តារ ស្រុក ស្ទឹងត្រង់។
ការដាក់ពាក្យសុំលាលែងពីសមាជិក និងបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពីគណ បក្សភ្លើងទៀន និងបក្សដទៃនេះ ក្រោយពីពួកគាត់អស់ ជំនឿ និងគិតថា ការបន្ដរួមរស់ជាមួយគណបក្សនយោ បាយមួយនេះ មិនមានអ្វីដែលជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជននោះឡើយ។ ប៉ុន្ដែពួកគាត់មិនទាន់ បានសម្រេចចិត្តថា ទៅរួមរស់ជាមួយគណ បក្សប្រជាជនកម្ពុជា ឬគណបក្សនយោបាយណាមួយនោះដែរ។
គួរបញ្ជាក់ថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ បេក្ខជន និងសមាជិករបស់គណបក្ស ភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្ដបន្ទាប់ ហើយភាគច្រើនបានដាក់ពាក្យសុំរួមរស់ជីវភាព នយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត និងដឹកនាំប្រទេសទទួលបានភាពរីកចម្រើន អភិវឌ្ឍន៍ជាបន្ដបន្ទាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕
ដោយ៖ សូរិយា