ព័ត៌មានទាន់ហេតុការណ៍៖

ស្រីលង្កាតែងតាំងគណៈរដ្ឋមន្ត្រីថ្មី ចំនួន៩រូប

ចែករំលែក៖

នៅថ្ងៃទី២០ ខែឧសភា ស្រីលង្កាបានសម្រេចតែងតាំងគណៈរដ្ឋមន្ត្រីថ្មីចំនួន៩រូប ក្នុងនោះមានរដ្ឋមន្ត្រីទទួលបន្ទុកវិស័យសុខាភិបាល ពាណិជ្ជកម្ម និងទេសចរណ៍ ។ ការតែងតាំងខាងលើកើតឡើងក្នុងពេលដែលប្រទេសតំបន់អាស៊ីមួយនេះកំពុងប្រឈមវិបត្តិសេដ្ឋកិច្ច ទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។
តាមការប្រកាសរបស់វិមានប្រធានាធិបតីស្រីលង្កាបានបញ្ជាក់ថា សមាជិកគណៈរដ្ឋមន្ត្រីថ្មី រួមមាន៩រូបមកពីបណ្តាគណបក្ស បានស្បថចូលកាន់តំណែង ចំពោះមុខប្រធានាធិបតី Gotabaya Rajapaksa។
កន្លងមក អ្នកនយោបាយជើងចាស់ស្រីលង្កា លោក Ranil Wickremesinghe ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសនេះ ក្រោយពេលអតីតនាយករដ្ឋមន្ត្រីបានលាលែងចេញពីតំណែង។
ស្រីលង្កកាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំបំផុត ដោយប្រឈមនឹងកង្វះ ស្បៀងអាហារ ថ្នាំព្យាបាល ថាមពល …។ វិបត្តិសេដ្ឋកិច្ចបានជំរុញឱ្យមានវិបត្តិនយោបាយបង្កអសន្តិសុខក្នុងសង្គមកាន់តែខ្លាំង ។ ក្នុងពេលនេះ គ្រាន់តែទៅទិញប្រេងសាំង គឺត្រូវតែរង់ចាំរហូតដល់ទៅ៨ម៉ោង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​TTXVN-VN


ចែករំលែក៖